ម្តាយ​ម្នាក់​បាន​ផ្តល់​កំណើត​ឲ្យ​ទារក​មាន​រូបរាង​ដូច ទេពមច្ចា ធ្វើ​ឲ្យ​ក្រុម​គ្រូពេទ្យ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង

  • 2017-12-10 10:11:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្តាយ​វ័យ​ក្មេង​ម្នាក់​បាន​ផ្តល់​កំណើត​ឲ្យ​ទារក មាន​រូបរាង​ដូច ទេពមច្ចា តែ​អកុសល​ទារក​បាន​ស្លាប់​៤​ម៉ោង​ក្រោយ​សម្រាល​ទាំង​ពេទ្យ​​មិន​ទាន់​ដឹង​ថា​ជា​ស្រី​ឬ​ប្រុស​ផង ដោយ​សារ​ជើង​ទាំង​គូរបស់​ទារក​ជាប់​គ្នា​ដូច​ត្រី​​។ នេះ​បើ​តាម​​សារព័ត៌មាន​ The Mirror របស់​អង់គ្លេស​​ទើប​បាន​ចុះ​ផ្សាយ​។

ម្តាយ​ទារក​នោះ​មាន​ឈ្មោះ​ថា Muskura Bibi អាយុ ២៣​ឆ្នាំ​បាន​ធ្វើ​ឱ្យ​គ្រូពេទ្យ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ក្រោយ​ពី​បាន​ផ្តល់​កំណើត​ដល់​ទារក​ដែល​កើត​ជម្ងឺ​មហារីក បណ្តាល​ឲ្យ​ខូច​ទ្រង់ទ្រាយ​ ទៅ​ជា​​មនុស្ស​ដូច​ក្នុង​រឿង​ទេពមច្ចា ហើយ​នេះ​​ជា​ករណី​​ទី​២​ហើយ​​នៅ​ឥណ្ឌា។

​​​ Muskura Bibi មិន​មាន​លទ្ធភាព​ពិនិត្យ​ផ្ទៃ​ពោះ​​ឲ្យ​បាន​ត្រឹម​ត្រូវ និង មិន​បាន​លេបថ្នាំ​អំឡុង​ពេល​មាន​ផ្ទៃពោះ​កូន​ដំបូង​របស់​នាង។ វេជ្ជបណ្ឌិត​សាហា​បាន​និយាយ​ថា​ទារក​នេះ​មាន​ការ​លូតលាស់​​មិន​ប្រក្រតី និង មិន​បាន​ទទួល​អាហារូបត្ថម្ភ​គ្រប់គ្រាន់។ ប្រភព​ខាង​លើ​បន្ត។

ទារក “ទេពមច្ចា" ទី​១​ដែល​បាន​កើត​នៅ​ប្រទេស​ឥណ្ឌា​​មាន​ជីវិត​​ត្រឹម​ ១០ នាទី​ប៉ុណ្ណោះ​បន្ទាប់​ពី​សម្រាល​កាល​ពី​ឆ្នាំ ២០១៦។ ប្រភព​ខាង​លើ​បន្ថែម៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សុខ លាងហ៊ត