នេះ​ជា​មូលហេតុ​ដែល​អគារ​កប់​ពពក​នៅ​ហុងកុង​មាន​​ប្រហោង​កណ្តាល

  • 2017-12-10 02:46:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ជា​ច្រើន​ប្រហែល​ជា​កត់សម្គាល់​ថា​អាគារខ្ពស់ៗ​ភាគច្រើន​នៅ​ហុងកុង មាន​ចន្លោះ​ប្រហោង។ វា​ជា​ផ្នែក​មួយ​នៃ​ជំនឿ ដែល​គេ​ហៅ​ថា "ក្បួន​ហុង​ស៊ុយ"។

រន្ធ​ទាំង​នេះ​គឺ​ជា​ "ច្រកទ្វារនាគ"។ ទ្វារ​នេះ​ នឹង​អនុញ្ញាត​ឲ្យ​​សត្វ​នាគ​អាច​ហោះ​ពី​ភ្នំ​ទៅ​លេង​ទឹក។ បើ​តាម​ហុងស៊ុយ​ចិន អគារ និង​សំណង់​នានា​​ឲ្យ​ស្រប​​ទៅ​នឹងកម្លាំង​ខាង​ព្រលឹង។

សត្វ​នាគ​ត្រូវ​បាន​គេ​ជឿ​ថា​ជា​អ្នក​​នាំ​សំណាង។ ទប់​ស្កាត់​ផ្លូវ​នាគ​អាច​នាំ​មក​នូវ​សំណាង​អាក្រក់។ ដូច្នោះ​ហើយ ទើប​បាន​ជា​អគារ​ធនាគារ​ចិន​នៅ​ហុងកុង ត្រូវ​បាន​គេ​រិះ​គន់​ថា សង់​ឡើង​មិន​ស្រប​ទៅ​តាម​ក្បួន​ច្បាប់​ត្រឹមត្រូវ ដែល​នាំ​ឲ្យ​​ទាំង​អគារ​ពាណិជ្ជកម្ម​ក្បែរៗ​នោះ​រកស៊ី​ឡុងចុង​ខាត​បង់​ជា​ច្រើន។ នេះ​​បើ​តាម​សារព័ត៌មាន Business Insider ចុះ​ផ្សាយ​ថ្មីៗ​នេះ៕

អាគារធនាគារ​ចិន​នៅ​ទីក្រុង​ហុងកុង​ ដែល​គ្មាន​ចន្លោះ​ប្រហោង

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី