ទីបំផុត! Taylor Swift ព្រម​បើក​ចំហពីស្នេហា​ថ្មីហើយ ក្រោយ​ខំលាក់​ជាយូរ

  • 2017-12-10 05:32:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ព័ត៌មាន​របស់​ម្ចាស់​បទ​ "Look What You Make Me Do” បាន​ធ្វើ​ឲ្យ​មហាជន​មាន​ការ​ភ្ញាក់ផ្អើល​ជា​ថ្មី​ម្ដង​ទៀត​ហើយ​ ទាក់ទង​នឹង​រឿង​រ៉ាវ​ស្នេហា​របស់​នាង​ និង​មិត្ត​ប្រុស​ Joe Alwyn។

កាល​ពី​យប់​ថ្ងៃ​សុក្រ ទី​ ០៨ ខែ​ធ្នូ Taylor Swift និង​មិត្តប្រុស​វ័យ​ ២៦ឆ្នាំ​រូបនេះ​ ត្រូវ​គេ​ប្រទះ​ឃើញ​កាន់​ដៃ​ បណ្ដើរ​គ្នា​ជាសាធារណៈលើក​ដំបូង ​យ៉ាង​មាន​ក្ដី​សុខ​ ពេល​ចាកចេញ​ពី​កម្មវិធី​ Jingle Ball នៅ​ទីក្រុង​ញូវយ៉ក​ ក្រោយ​រយៈ​ពេល​ ៦​ខែ​ដែល​ទាក់ទង​គ្នា។ កន្លង​មក​គូស្នេហ៍​នេះ​ កម្រ​បង្ហាញ​ច្បាស់ៗ​ឲ្យ​មហាជន​ឃើញ​ថា​ពួកគេ​នៅ​ជាមួយ​គ្នា​ ឫ​ដើរ​ជាមួយ​គ្នា​នោះ​ឡើយ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កាន់​តែ​ចង់​ដឹង​ពី​ស្នេហា​របស់​អ្នក​ទាំង​ ២​កាន់​តែ​ខ្លាំង។

ជាក់ស្ដែង​ បើ​យោង​តាម​វិបសាយ​ Us Weekly បាន​ឲ្យ​ដឹង​ថា​ តារា​ស្រី​វ័យ​ ២៧​ឆ្នាំ​រូបនេះ​ និង​ Joe តែង​យល់​ពី​គ្នា​ ស្រឡាញ់​គ្នា​ខ្លាំង​ ហើយ​តែង​ចំណាយ​ពេល​ទំនេរ​ហាត់​ប្រាណ​ ទៅ​មើល​កុន​ និង​ជួបជុំ​មិត្តភ័ក្ដិ​រួម​គ្នា​ជា​ញឹកញយ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ យី សុធារី