លើ Flickr កាមេរ៉ា iPhone វ៉ា​ដាច់ Canon និង Nikon

  • 2017-12-11 03:56:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Flickr ជា​គេហទំព័រ​ដ៏​ធំ​មួយ​ដែល​រក្សា​ទុក​រូបភាព​រាប់​លាន​សន្លឹក​មាន​គ្រប់​បែប​គ្រប​សព្វ ហើយ​ថ្មីៗ​នេះ​ពួក​គេ​បាន​ចេញ​នូវ​ចំណាត់ថ្នាក់​ឧបករណ៍​កាមេរ៉ា​លំដាប់​កំពូល​ប្រចាំ​ឆ្នាំ ២០១៧។ ក្នុង​នោះ iPhone ក្តោបក្តាប់​បាន ៥៤ ភាគរយ​នៃ​អ្នក​ថត​រូប​អាជីព​ដែល​ប្រើ​កាមេរ៉ា iPhone សម្រាប់​ថត ដោយ​ភាគរយ​នេះ​វ៉ា​ដាច់​លើ​ស្លាក​យីហោ Canon បាន ២៣ ភាគរយ និង Nikon បាន​ត្រឹម ១៨ ភាគរយ​ប៉ុណ្ណោះ។​

រូបតំណាង iPhone 7 Plus

បើ​គិត​ជា​ក្រុម ប្រភេទ​កាមេរ៉ា DSLR បាន ៣៣ ភាគរយ, Point-and-Shoot បាន ១២ ភាគរយ និង​កាមេរ៉ា Mirrorless បាន ៤ ភាគរយ។ បច្ចុប្បន្ន​អ្នក​ថត​រូប​ជា​ច្រើន បាន​ចាប់​អារម្មណ៍​លើ​ស្មាតហ្វូន​កាមរ៉ា​ភ្លោះ,​មាន​ទំហំ Megapixels ធំ និង​បច្ចេកវិទ្យា AI បូក​ផ្សំ​ប្រព័ន្ធ​កម្មវិធី​ទំនើប សោត​យ៉ាង​ដូច​ជា​ស្មាតហ្វូន Huawei ប្រើ​កាមេរ៉ា Leica, ស្មាតហ្វូន Apple និង​ជើង​ខ្លាំង​កាមេរ៉ា​មួយ​គ្រាប់ Pixel 2។​

គេហទំព័រ​ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ ២០០៤ មួយ​នេះ​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ក្នុង​ចំណោម ១០ នៃ​ឧបករណ៍​ពេញ​និយម​បំផុត មាន iPhone ៣ ម៉ូដែល​រួម​មាន iPhone 6, iPhone 6s និង iPhone 5s ស្រប​ពេល Canon 5D Mark III ឈរ​លេខ ៩។

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ Cnet   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី