Toyota VIOS ស៊េរី ២០១៨ ​ទើប​មកដល់​ក្ដៅៗ តម្លៃ​ល្មម​ទិញ​ជិះ

  • 2017-12-10 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហ៊ុន តូយ៉ូតា​បាន​ប្រកាស់​ចេញ​នូវ​រថយន្ត​តូយូតា Vios ស៊េរី 2018 ដែល​ជា​រថយន្ត​ស៊េរី​ថ្មី​ដែល​មាន​ការ​រចនា​រូបរាង​ដ៏​តូច​ច្រឡឹង​ដោយ​មើល​ពី​មុខ​ដូចជា​រថយន្ត Camry ប៉ុន្តែ​រាងរៅ​ទាំង​មូល​ដូច Avanza។

រថយន្ត VIOS ស៊េរី​ថ្មី​ដែល​ក្រុមហ៊ុន Toyota ទើប​នាំ​មក​លក់​ជា​ផ្លូវការ​នៅ​ទីផ្សារ​ប្រទេស​កម្ពុជា​​​ដោយ​ផ្តោ​ត​លើ​ទីផ្សារ​យុវវ័យ​ដែល​ត្រូវការ​រថយន្ត​ថ្មី​មាន​តម្លៃ​សមរម្យ។

VIOS ជា​ប្រភេទ​រថយន្ត​ Sedan ដែល​ផលិត​ដំបូង​តាំង​ពី​ឆ្នាំ​២០០២។ ឈ្មោះ"VIOS” មក​ពី​ពាក្យ​ឡាទីន​មាន​ន័យ​ថា​ឆ្ពោះ​ទៅ​មុខ។ រថយន្ត​នេះ​បាន​បំពាក់​ជាមួយ​ម៉ាស៊ីន​សាំង​ចំណុះ ១,៣ លីត្រ។

ជាមួយ​កា​រចនា​រូបរាង​ដ៏​ទាក់ទាញ​លក្ខណៈ AERO Dynamic ដែល​ផ្នែក​ខាង​មុខ​នៃ​រថយន្ត​បំពាក់​មក​ជាមួយ ភ្លើង Daytime Running Light ប្រើ​ប្រាស់​ពេល​ថ្ងៃ​ដែល​ធ្វើ​ឲ្យ​អ្នក​ដំណើរ​ដទៃ​ទៀត​ឆាប់​មើល​ឃើញ ប្រកប​ដោយ​សុវត្ថិភាព។

ចង្កៀង​ក្រោយ​បំពាក់​ជាមួយ​ភ្លើង LED មាន​ភាព​ងាយ​ស្រួល​មើល​ពី​ចម្ងាយ ផ្នែក​ចំហៀង​រចនា​ថ្មី​ជួយ​រក្សា​លំនឹង​ពេល​បើក​បរ កាត់​បន្ថយ​សំឡេង មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​បង្កើន​ល្បឿន ដែល​មាន​បំពាក់​ជាមួយ​​នឹង​អង់តែន​ស្រួច​នៅ​ផ្នែក​​ខាង​លើ ។

មាន​ពោង​សុវត្ថិភាព​ចំនួន៧ ភ្ជាប់​មក​ជាមួយ​នឹង​ប្រព័ន្ធ​ហ្វ្រាំង​សុវត្ថិភាព (ABS) និង (BA) ប្រព័ន្ធ​បែងចែក​កម្លាំង​សម្ពាធ​ហ្វ្រាំង (EBD) ប្រព័ន្ធ​គ្រប់​គ្រង​លំនឹង (VSC)​ប្រព័ន្ធ​គ្រប់​គ្រង់​ទំនាញ​សកម្ម (TRC) ប្រព័ន្ធ ជំនួយ​ឡើង​ចំណោត (HAC) ប្រព័ន្ធ Follow Me Home ផ្ដល់​សុវត្តិភាព​ក្នុង​ពេល​បើកបរ និង​មាន Sensor មុខក្រោយ​ដើម្បី​ការពារ​ការ​ប៉ះ​ទង្គិច​​។

មាន​ជម្រើស​ពណ៌​ដូច​ជា ពណ៌ក្រហម ពណ៌​ស ពណ៌​ប្រផេះ ពណ៌​ប្រាក់ ពណ៌​ខ្មៅ ពណ៌​ខៀវ ពណ៌​ត្នោត និង​ពណ៌​ផ្ទៃមេឃ។ដាក់​លក់​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​មាន​ តម្លៃ ២៩,៥០០ ដុល្លារ។

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អត្ថបទបន្ត៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី