គន្លឹះងាយៗក្លាយខ្លួនជាអ្នកថតវីដេអូ Vlog ដ៏ល្បីល្បាញម្នាក់
- 2017-12-09 03:05:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះងាយៗក្លាយខ្លួនជាអ្នកថតវីដេអូ Vlog ដ៏ល្បីល្បាញម្នាក់
ចន្លោះមិនឃើញ
Vlog ដែលមកពីពាក្យពេញ Video blog ឬ Video log សំដៅទៅដល់ការផលិតវីដេអូនៃខ្លួនឯង, ព្រឹត្តិការណ៍ ឬបរិយាកាសណាមួយ ចូលទៅក្នុងបណ្ដាញអ៊ីនធឺណិត។ ប្រភេទវីដេអូ Vlog ដែលពេញនិយមបំផុត ច្រើនមានលើគេហទំព័រ YouTube។
+ដើមកំណើតនៃ Vlog:
កើតដំបូងនៅថ្ងៃទី ២ មករា ឆ្នាំ ២០០០ លោក Adam Kontras បានបង្ហោះវីដេអូមួយទាក់ទងនឹងការជូនដំណឹងដល់មិត្តភ័ក្ដិក៏ដូចជាក្រុមគ្រួសារដែលបានផ្លាស់ទីលំនៅទៅទីក្រុង Los Angeles។ រំលងដល់ខែវិច្ឆិកា Adrian Miles ក៏បង្ហោះវីដេអូស្រដៀងគ្នាប៉ុន្តែបន្ថែមអក្សរនៅក្នុងរូបភាព ស្របពេលឆ្នាំ ២០០៤ Steve Garfield បានបង្កើតនូវប្លុកផ្ទាល់ខ្លួនមួយសម្រាប់បង្ហោះវីដេអូ Vlog។
ត្រូវបានផ្ទុះការចាប់អារម្មណ៍ខ្លាំងនាឆ្នាំ ២០០៥ នៅលើគេហទំព័រ **Yahoo** រំលងមួយឆ្នាំនៃការបង្កើត **YouTube** ក្រុមហ៊ុនអាមេរិកមួយនេះ ក៏ប្រែក្លាយជាគេហទំព័រធំបំផុតលំដាប់ទី ៥ មានអ្នកទស្សនាវីដេអូ ១០០ លានដងប្រចាំថ្ងៃ និងវីដេអូបង្ហោះថ្មី ៦៥,០០០ ដង។ ចាប់តាំងពីពេលនោះ មនុស្សជាច្រើនក៏បានបង្វែរការបង្ហោះវីដេអូ Vlog របស់ខ្លួន ចូលទៅគេហទំព័រ YouTube ជំនួសដោយការបង្កើតប្លុកផ្ទាល់ខ្លួន។
+គន្លឹះក្លាយខ្លួនជាអ្នកថតវីដេអូ Vlog:
ប្រភព: https://www.thesitsgirls.com/vlogging/how-to-vlog/
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទ:
រឿងស៊ីត្រាវពេញនិយមបំផុតលើ Facebook ឆ្នាំ ២០១៧ អ្នកដឹងបានដឹង
មេរោគទូរសព្ទថ្មីកំពុងរាតត្បាត ហ៊ានតែប្រហែសប្រហោងមិនខាន