មេរោគ​ទូរសព្ទ​ថ្មី​កំពុង​រាតត្បាត​ ហ៊ាន​តែ​ប្រហែស​ប្រហោង​​មិន​ខាន​

  • 2017-12-08 02:53:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល​បច្ចេកវិទ្យា​រីកចម្រើន ក្រុមហ៊ុន​​ផលិត​ទូរសព្ទ​ជា​ច្រើន​បាន​ផ្ដោត​លើ​ប្រព័ន្ធ​សុវត្ថិភាព​ក្នុង​ការ​ការពារ​មេរោគ​ផ្សេងៗ​។យ៉ាងណាមិញ មេរោគ​ក៏​មាន​កំណែទម្រង់​ថ្មីៗ សម្រាប់​វាយ​ប្រហារ​ប្រព័ន្ធ​​ការពារ​ទាំង​នោះ​វិញ​ដែរ​។ ដូច្នេះ​គួរ​ពិនិត្យ​មើល​ប្រព័ន្ធ​មេរោគ​ទាំង ៥ ថ្មី​នេះ ក្រែង​មាន​មួយ​ណា​អ្នក​កំពុង​ជួប​លើ​ទូរសព្ទ​។

១. Pinkslipbot

ជា​មេរោគ​ម្យ៉ាង​អាច​ទាញ​យក​ព័ត៌មាន​សំខាន់ៗ តាមរយៈ Tools ដូចជា Keyloggers។ Pinkslipbot ចូលទៅ​វាយ​ប្រហារ​តាម​  Browser និង​ការ​លួច Digital certificate ពី​ការ​ប្រើ​សេវា​ធនាគារ​លើ Online និង​គ្រប់គ្រង​ដោយ Server ពី​ចម្ងាយ​។ 

មេរោគ​នេះ​ចេញ​តាំង​ពី​ឆ្នាំ ២០០៧ ហើយ​បច្ចុប្បន្ន​បាន​កើតឡើង​ម្តង​ទៀត​ជាមួយ​កំណែទម្រង់​ថ្មី​។ វា​អាច​ឆ្លង​តាម​ការ​បើក​គេហទំព័រ​មិន​ត្រឹមត្រូវ​មួយ​ចំនួន និង​ការ​បើក​នូវ​ទិន្នន័យ​ជា​រូបភាព ឬ File តាម​អ៊ីមែល​មិន​ស្គាល់​អត្តសញ្ញាណ​។យ៉ាងណាមិញ កម្មវិធី​កំចាត់​មេរោគ​មួយ​ចំនួន​ដូចជា McAfee កំណែ​ទម្រង់​ថ្មី​អាច​ត្រួត​ពិនិត្យ​ដឹង និង​លុប​មេរោគ​នេះ​បាន​។

២. Xavier

វា​អាច​ដំឡើង​កម្មវិធី​មួយ​ចំនួន​លើ Android ដោយ​ស្វ័យប្រវត្តិ​ដោយ​មិន​ផ្តល់​ដំណឹង​ដល់​អ្នក​លើ Android device ជំនាន់​ចាស់ៗ។ អាច​ចូល​លួច​ទិន្នន័យ​ផ្ទាល់ខ្លួន​លើ Device, ដំណើរការ​កូដ​ពី​ចម្ងាយ និង​ផ្តល់​សិទ្ធិ​ចូល​ប្រើ​ទូរសព្ទ​អ្នក​ពេញលេញ​ដល់ Hacker។ 

កម្មវិធី​កំចាត់​មេរោគ Trend Micro បាន​សម្គាល់កម្មវិធី​ដំឡើង​​បម្រើ​ដល់ Xavier ដូច្នេះ​អ្នក​អាច​ពិនិត្យ​មើល​កម្មវិធី​​ដែល​បាន​ដំឡើង និង​កម្មវិធី​ក្នុង​បញ្ជី​របស់ Trend Micro ដើម្បី​ធ្វើ​ការ​លុប​ចោល​។ មួយ​វិញ​ទៀត គួរ​ពិនិត្យ​រាល់​កម្មវិធី​ដំឡើង​ ហើយ​ប្រាកដ​ថា​អាច​ទុក​ចិត្ត​បាន​។ 

៣. OSX/Dok Malware

ជា​មេរោគ​ម្យ៉ាង​ដំណើរការ​លើ macOS ដែល​អាច​ស្ទាក់​ចាប់ និង​ពិនិត្យ​មើល​រាល់​ចរាចរណ៍​របស់ HTTPS (ជា​ប្រភេទ Protocol ក្នុង​ការ Request និង Respond ទិន្នន័យ​ រវាង Client-side និង Server-side)។ 

ពេល​ដំឡើង​លើ​ម៉ាស៊ីន​ វា​នឹង​ជំនួស​នូវ AppStore Login ដោយ​ប្រព័ន្ធ​របស់ពួកវា រាល់​ពេល​បើក​ម៉ាស៊ីន​។ បន្ទាប់​មក​វា​នឹង​ប្រាប់​អ្នក​ថា​មាន​បញ្ហា​សុវត្ថិភាព ហើយ​ស្នើ​សុំ​ពាក្យ​សំងាត់​ពី​អ្នក​សម្រាប់​កំណែទម្រង់​ថ្មី​។ បើ​អ្នក​បញ្ចូល​នោះ​មេរោគ​នឹង​មាន​សិទ្ធ​គ្រប់គ្រង់​​លើ​ប្រព័ន្ធ​អ្នក​។

មេរោគ​នេះ​អាច​ឆ្លង​តាម​អ៊ីមែល​ជាមួយ​នឹង​ទិន្នន័យ​ប្រភេទ File ឈ្មោះ Dokument.zip ហើយ​បើ​អ្នក​ទាញ​យក រួច​បើក​ដំណើរការ វា​នឹង​បង្ហាញ​ផ្ទាំង​ក្លែងក្លាយ​ថា Package is damaged តែ​វា​នឹង​ចម្លង​ខ្លួន​វា​ទៅ​កាន់​ Folder /Users/Shared។ ក្នុង​ការ​លុប​ការ​ចម្លង​នេះ អ្នក​ត្រូវការ​បិទ​នូវ​កម្មវិធី​ចោល​ទាំងអស់ ជា​ពិសេស​កម្មវិធី Safari បន្ទាប់​មក​អ្នក​ត្រូវការ​លុប​នូវ Proxy server និង LaunchAgents ហើយ​ចុង​ក្រោយ​លុប​នូវ Developer certificate ក្លែងក្លាយ។

៤. NotPetya

វា​ជា​មេរោគ​ម្យ៉ាង​នឹង​ធ្វើការ Encrypt រាល់ Files មាន​លើ Hard drive និង​ក្នុង Cloud បន្ទាប់​មក​ទាមទារ​ឲ្យ​អ្នក​ចំណាយ​លុយ ដើម្បី​អាច​ចូល​ប្រើប្រាស់​បាន​ដោយ​មិន​មាន​ការ​ធានា​ ដែល​លក្ខណៈ​នេះ​ស្រដៀង​នឹង​មេរោគ​ឈ្មោះ WannaCry។

អ្នក​មិន​ត្រូវការ​ត្រួត​ពិនិត្យ​មើល​សម្រាប់​មេរោគ​នេះ​ទេ ព្រោះ​ពេល​វា​ឆ្លង​វា​នឹង​បង្ហាញ​ឲ្យ​អ្នក​ដឹង គោល​បំណង​មិនមែន​​ចង់បាន​ឯកសារ​អ្នក​ទេ តែ​គឺ​លុយ​។ ប្រសិនបើ​អ្នក​ឆ្លង​មេរោគ​នេះ ដំបូង​អ្នក​ត្រូវ​ផ្តាច់​អ៊ីនធឺណិត បន្ទាប់​មក Restore files ពី Backup។ ដូច្នេះ​អ្នក​ត្រូវការ Backup files ឲ្យ​បាន​ទៀងទាត់​, កំណែ​ទម្រង់​កម្មវិធី​ប្រើប្រាស់​ចុងក្រោយ និង​ដំឡើង​កម្មវិធី​កំចាត់​មេរោគ​។

៥. LeakerLocker

វា​ជា​មេរោគ​ម្យ៉ាង​ផ្ដោត​សំខាន់​លើ Lock screen របស់​ទូរសព្ទ Android ដោយ​វា​ប្រមូល​រាល់​ទិន្នន័យ​លើ Device របស់​អ្នកប្រើប្រាស់ ហើយ​ផ្ញើរ​អ៊ីមែល​ទៅ​អ្នក​ឲ្យ​ចំណាយ​លុយ ដើម្បី​ចូល​ប្រើ Device និង​ការពារ​ទិន្នន័យ​អ្នក​ពី​ការ​លេច​ធ្លាយ​។ 

កម្មវិធី​កំចាត់​មេរោគ McAfee បាន​សម្គាល់​ឃើញ​មាន​មេរោគ​នេះ​ក្នុង​កម្មវិធី​របស់ Android ពីរ​រួម​មាន Wallpapers Blur HD និង Booster & Cleaner Pro។ 

ប្រសិនបើ​អ្នក​បាន​ដំឡើង​កម្មវិធី​ទាំងនេះ អ្នក​ប្រហែល​ជា​អាច​ឆ្លង​មេរោគ​នេះ​។  មេរោគ​នេះ​ដំណើរការ​លើ​ទូរសព្ទ Android មាន​ទម្រង់​ជា Android/Ransom.LeakerLocker.A!Pkg ប្រសិនបើ​អ្នក​ឃើញ​លក្ខណៈ​បែប​នេះ​ដំណើរការ​លើ Device អ្នក មាន​ន័យ​ថា​ទូរសព្ទ​បាន​ឆ្លង​មេរោគ​នេះ​ហើយ​។ អ្នក​មិន​ត្រូវការ​ចំណាយ​លុយ​លើ​វា​នោះ​ទេ ព្រោះ​ការ​ស្រាវជ្រាវ​របស់ McAfee បង្ហាញ​ថា​គ្មាន​ទិន្នន័យ​អ្នក​ប្រើប្រាស់​បាន​លេច​ធ្លាយ​ដោយ​មេរោគ LeakerLocker នោះ​ទេ​។ 

យ៉ាង​ណា​មិញ អ្នក​គួរ​ដំឡើង​កម្មវិធី​សុវត្ថិភាព​លើ​ទូរស័ព្ទ​អ្នក​ដើម្បី​ការពារ​មេរោគ​នេះ​៕

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ

ប្រភព៖ makeuseof   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម