Carlsberg បង្កើត សុបិនក្លាយជាការពិត សម្រាប់អ្នកគាំទ្រកម្ពុជា ជាមួយការទស្សនាប្រកួតបាល់ទាត់លំដាប់អន្តរជាតិ Liverpool FC និង Milan នៅហុងកុង
- 2025-08-19 11:39:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Carlsberg បង្កើត សុបិនក្លាយជាការពិត សម្រាប់អ្នកគាំទ្រកម្ពុជា ជាមួយការទស្សនាប្រកួតបាល់ទាត់លំដាប់អន្តរជាតិ Liverpool FC និង Milan នៅហុងកុង
ចន្លោះមិនឃើញ
សម្រាប់មនុស្សជាច្រើន ការឃើញអ្វីមួយដែលជាព្រឹត្តិការណ៍ដ៏អស្ចារ្យ ឬ ជួបបុគ្គលដែលល្បីល្បាញ វាគឺជាក្តីសុបិនដ៏កម្រ ដែលនៅត្រឹមជ្រុងនៃការស្រមើស្រមៃ។ ដោយឡែក សម្រាប់បុគ្គលដែលមានសំណាង ស្រាបៀរ Carlsberg អាចធ្វើឱ្យក្តីសុបិននោះក្លាយជាការពិត។ ពិតប្រាកដណាស់! តាមរយៈការប្តេជ្ញាដើម្បីបង្កើតបទពិសោធមិនអាចបំភ្លេចបាន ស្រាបៀរ Carlsberg បាននាំមកនូវអ្វីដែលមិនត្រឹមតែពណ៌នាជាពេលវេលាអព្ហូតហេតុប៉ុណ្ណោះទេ តែជាអ្វីមួយដែលនឹងក្លាយជាការចងចាំបំផុតក្នុងឆាកជីវិតសម្រាប់អ្នកគាំទ្រកម្ពុជា។
ជាផ្នែកនៃយុទ្ធនាការសកលរបស់ខ្លួន ដើម្បីនាំយកអ្នកគាំទ្រឆ្ពោះទៅកាន់តែកៀកនូវអ្វីដែលពួកគេស្រលាញ់បំផុត ស្រាបៀរ Carlsberg បានរៀបចំការផ្តល់រង្វាន់ដ៏ពិសេសទៅកាន់អតិថិជន ដែលជាការផ្តល់ជូនឱកាសម្តងក្នុងឆាកជីវិត នោះគឺដំណើរកម្សាន្តលំដាប់ VIP ឥតគិតថ្លៃ ឆ្ពោះទៅទទួលយកបទពិសោធ និង ទស្សនាផ្ទាល់ ការប្រកួតបាល់ទាត់ដ៏ធំបំផុតប្រចាំឆ្នាំ រវាងគូប្រកួត Liverpool FC និង Milan នៅហុងកុង។
/68a44a4cf2227_1755597360.jpg)
ជាមួយបទពិសោធដ៏ពិសេសនេះ អ្វីគ្រប់យ៉ាងត្រូវបានរៀបចំយ៉ាងឥតខ្ចោះ រាប់តាំងពីការធ្វើដំណើរប្រណីតលំដាប់ខ្ពស់ រហូតដល់ការស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ ៥ ឬ អាចថាប្រណីតខ្លាំងដូចទៅនឹងស្រាបៀ Carlsberg ដែលមានកេរដំណែល ១៧៥ ឆ្នាំ ល្បីល្បាញនៅទូទាំងអាស៊ី និង អឺរ៉ុប។ មិនតែប៉ុណ្ណោះ មានការទទួលស្វាគមន៍អាហារពេលល្ងាច ប្រជុំដោយអ្នកឈ្នះផ្សេងៗមកពីជុំវិញពិភពលោក, និងចូលទៅក្នុងពហុកីឡដ្ឋានលក្ខណៈឯកជនមុនថ្ងៃប្រកួត និង បានទស្សនាឈុតឆាកនៅពីក្រោយប្រវត្តិសាស្ត្របាល់ទាល់ រវាងក្រុមទាំង២ កាលពីឆ្នាំ 2005 នៅទីក្រុង Istanbul។
/68a5799496a35_1755675000.jpg)
ការប្រកួតចាប់ផ្តើមឡើង សំឡេងស្រែកហ៊ោកញ្ជ្រៀវបន្លឺទន្ទឹមគ្នា វាបានក្លាយជាពេលវេលាដ៏អស្ចារ្យលើសពីការប្រកួត។ ពិតណាស់! សម្រែកមនុស្សរាប់ពាន់ រាប់ម៉ឺននាក់ រួមបញ្ចូលទាំងអ្នកគាំទ្រកម្ពុជាផងនោះ វានឹងក្លាយជាចំណុចកំពូលនៃសុបិន ហើយក៏បញ្ជាក់យ៉ាងច្បាស់ថា ស្រាបៀរ Carlsberg មិនត្រឹមតែសន្យានឹងពេលវេលាអស្ចារ្យនេះប៉ុណ្ណោះទេ តែថែមទាំងផ្តល់នូវបទពិសោធពិតៗដល់ពួកគេតែម្តង។
/68a44ab044e4d_1755597480.jpg)
ឱកាសដ៏កម្រនេះ មិនអស់ត្រឹមនេះទេ! ខណៈយុទ្ធនាការនៅមានបន្ត ស្រាបៀរ Carlsberg បានឱ្យដំរួយបន្ថែម ដែលនឹងនាំយកភាពភ្ញាក់ផ្អើលបន្តទៀត ផ្តល់ជាឱកាសបន្ថែម ដែលនឹងផ្លាស់ប្តូរពេលវេលាប្រចាំថ្ងៃ ឱ្យក្លាយជាពេលវេលាដ៏រំភើប និង មិនអាចបំភ្លេចបាន។ តួយ៉ាង ជាមួយការកសាងសម្ទុះឆ្ពោះទៅកាន់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ធំៗលំដាប់ពិភពលោក ដូចជា៖ European Qualifiers, UEFA EURO 2028 និង UEFA Champions League ស្រាបៀរ Carlsberg គ្រោងនឹងភ្ជាប់ទំនាក់ទំនងរបស់ខ្លួនឱ្យកាន់តែស៊ីជម្រៅជាមួយអ្នកគាំទ្រកម្ពុជា តាមរយៈបទពិសោធរឹតតែអស្ចារ្យជាច្រើន។
ដូច្នេះហើយ អ្នកស្នេហាកីឡាបាល់ទាត់នៅកម្ពុជា នឹងមានឱកាសកាន់តែច្រើន ដើម្បីក្លាយជាផ្នែកមួយនៃឆាកសកល មិនថាតាមរយៈ ការចូលមើលការប្រកួតលក្ខណៈពិសេស បទពិសោធនៃការទស្សនាដ៏អស្ចារ្យ ឬ ជាដំណើរផ្សងព្រេងមួយក្នុងឆាកជីវិត។ ស្រាបៀរ Carlsberg នៅតែប្តេជ្ញាផ្តល់នូវឱកាសដ៏រំភើបរីករាយ ដែលលើសពីការទស្សនាការប្រកួត ពោលគឺទទួលយកបទពិសោធពិត។ ជាមួយស្រាបៀរ Carlsberg សុបិនមិននៅត្រឹមជាសុបិន តែវានឹងក្លាយជាការពិត៕
ដើម្បីកុំឱ្យខកខានឱកាសដ៏ពិសេសនេះ សូមតាមដាននៅលើទំព័រហ្វេសប៊ុកស្រាបៀរ Carlsberg ឬចុចលើតំណនេះ
https://www.facebook.com/CarlsbergCambodia/?brand_redir=9401782383