Facebook អាប់ដេត​ថ្មី​ មាន​ថែម​មុខងារ​ឱប​ Profile ទៀត

  • 2017-12-11 03:51:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook បាន​ណែនាំ​​មុខងារ​​ថ្មី​​មួយ​ដែល​​​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​ធ្វើ​វន្ទនាការ​ចំនួន​ ៥ ប្រភេទ​ផ្សេង​គ្នា​លើ​ Profile នីមួយៗ ​រួម​មាន ​ឲ្យ​ភ្នែក, ទះ​ដៃ, ឱប​, បក់​ដៃ រួម​ទាំង​​ចាក់​​ (Poke) ទៀត​ផង។

ការ​វន្ទនាការ​នីមួយៗ​មាន​បង្ហាញ​នូវ​ចលនា​ពិសេសៗ​រៀង​ខ្លួន​ដូច​ជា​ពេល​​អ្នក​ជ្រើស​យក​ ឱប លើ​ Profile ណា​មួយ​ នឹង​ឃើញ​មាន​ដៃ​ឱប​ Profile ​នោះ​។ ប្រសិន​បើ​ជ្រើស​យក​​ចាក់​​វិញ នឹង​ឃើញ​មាន​ដៃ​មួយ​​​ចាក់​លើ​ Profile នោះ។

មុខងារ​ថ្មី​នេះ​កំពុង​តែ​ដាក់​ឲ្យ​ប្រើ​ប្រាស់​សាក​ល្បង​នៅ​ចក្រភព​អង់គ្លេស​, ថៃ, អូស្ត្រាលី, កាណាដា, កូឡុំប៊ី និង​​ប្រទេស​បារាំង។ ​មុខងារ​នេះ​ដែរ​មាន​បង្កប់​នៅ​ក្នុង​​ប៊ូតុង​ Hello ​នៃ​ Profile នីមួយៗ ហើយ​អ្នក​ប្រើ​ប្រាស់​អាច​ប្រើ​មុខងារ​នេះ​បាន​ដោយ​ចុច​លើ​ប៊ូតុង​ Hello ឲ្យ​ជាប់​ រួច​ជ្រើស​រើស​មុខងារ​ដែល​ខ្លួន​ពេញ​ចិត្ត។ វា​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ការ​ React លើ​រូបភាព​ ឬ Post អ៊ីចឹង​ដែរ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម