Real, Barca និង​ Sevilla ប៉ះ​សុទ្ធ​តែ​គីឡូ​ធ្ងន់​នៅ​វគ្គ​១៦​ក្រុម

  • 2017-12-12 00:28:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចាប់​ឆ្នោត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ UEFA Champions League បាន​ធ្វើ​រួច​រាល់​ហើយ​កាល​ពី​យប់​មិញ​ ក្នុង​នោះ​ក្រុម​ទាំង​៣​របស់​អេស្ប៉ាញ​សុទ្ធ​តែ​ប៉ះ​គីឡូ​ធ្ងន់។

​ជើង​ឯក​ចាស់​ Real Madrid ត្រូវ​ប្រឈម​មុខ​ជាមួយ​ Paris Saint-Germain ដែល​ប្រមូល​ម្ដុំ​ដោយ​ Super star សំខាន់​ៗ​នៅ​រដូវ​កាល​នេះ​ ខណៈ​ដែល​ Barcelona ប៉ះ​ជើង​ឯក​អង់គ្លេស​តោ​ខៀវ​ Chelsea។ Sevilla ដែល​មាន​ហាក់​ទន់ជ្រាយ​ជាង​គេ​បើ​ធៀប​នឹង​ក្រុម​អេស្ប៉ាញ​២​ទៀត​ ត្រូវ​តទល់​នឹង​ Manchester United។

ងាក​ទៅ​មើល​ជើង​ខ្លាំង​ផ្សេង​ទៀត​ Juventus ប៉ះ​ Spurs, Manchester City ប៉ះ FC Basel, ហង្ស​ក្រុម​ Liverpool ប៉ះ Porto, Roma ប៉ះ Shakhtar និង​ Beyern Munich ប៉ះ Besiktas។ ការ​ប្រកួត​ជើង​ទី​មួយ​ធ្វើ​ឡើង​​ថ្ងៃ​ទី​១៣/១៤ ខែ​កុម្ភៈ​ ឬ​ថ្ងៃ​ទី ២០/២១ ខែ​កុម្ភៈ ហើយ​ជើង​ទី​ពីរ​​នៅ​ថ្ងៃ​ទៅ​ ៦/៧ ខែ​មិនា ឬ​ ១៣/១៤ ខែ​មិនា ឆ្នាំ​២០១៨៕

អត្ថបទ៖ វីរ៉ុត