Barca ចេញ​សារ​ឌឺ Chelsea តែ Conte ប្រាប់​កូន​ក្រុម​ឲ្យ​បំភ្លេច​អតីត​កាល

  • 2017-12-12 02:13:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Antonio Conte បាន​ប្រាប់​កីឡាករ​របស់​លោក​ឲ្យ​បំភ្លេច​ពី​រឿង​អតីតកាល​ ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​ជាមួយ Barcelona បន្ទាប់​ពី​ក្រុម​ទាំង​បាន​ត្រូវ​បាន​ចាប់​ឆ្នោត​ជួប​គ្នា​ម្ដង​ទៀត​ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​ Champions League រដូវ​កាល​នេះ។

ក្លឹប​ទាំង​ពី​ធ្លាប់​មាន​រឿង​រ៉ាវ​ទម្លាក់​គ្នា​ម្នាក់​ម្ដង​ក្នុង​ពាន​ធំ​ប្រចាំ​ទ្វីប​អឺរ៉ុប​មួយ​នេះ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ហើយ​ថ្មី​ៗ​នេះ Barcelona ក៏​បាន​បោះ​សារ​ឌឺដង​មក​កាន់ Chelsea ខ្លះ​ៗ​មុន​ការ​ប្រកួត​មក​ដល់។ ក្លឹប​ក្នុង​តំបន់ Catalan បាន​រំឭក​រឿង​អតីត​មួយ​លើ​បណ្ដាញ​សង្គម Twitter ​កាល​ពី​ឆ្នាំ​​២០០៩ ពេល​​ទម្លាក់ Chelsea នៅ Stamford Bridge ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​​ដោយ​សារ​គ្រាប់​បាល់​របស់ Iniesta ។

Barca បាន​សរសេរ​ថា៖ "ពួក​យើង​មាន​ពេល​វេលា​ដ៏​ល្អ​​នៅ​កីឡដ្ឋាន Stamford Bridge ពិត​មែន​ទេ Iniesta”។ យ៉ាងណាក្ដី លោក Conte បាន​លើកឡើង​ថា អ្វី​ៗ​ដែល​បាន​​កន្លង​ផុត​ទៅ​​ពី​មុន នឹង​មិនមាន​ការ​ប៉ះ​ទង្គិច​អ្វី​ទៀត​ឡើយ​នៅ​ពេល​នេះ ត្រូវ​ប្រាប់​កីឡាករ​ទាំង​អស់​ឲ្យ​ចារ​ប្រវត្តិ​​ថ្មី​របស់​ពួក​គេ។

“ការ​ប្រកួត​នា​ឆ្នាំ​នោះ​គឺ​ជា​អតីត​កាល បច្ចុប្បន្ន​​គឺ​ជា​រឿង​ថ្មី។ វា​មិន​ដូច​គ្នា​ទេ។ ការ​ប្រកួត​បែប​នេះ​គឺ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​កីឡាករ​ទាំង​អស់​ដើម្បី​បង្ហាញ​​​តម្លៃ​ពិត កីឡាករ​ទាំង​អស់​ត្រូវ​លេង​ដោយ​ភាព​ត្រឹមត្រូវ​"។ សម្ដី​អ្នក​ចាត់​ការ​សញ្ជាតិ​អ៊ីតាលី។ បើ​និយាយ​ពី​អតីត​កាល​ Chelsea ក៏​ធ្លាប់​ទម្លាក់ Barca នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដែរ កាល​ជំនាន់ Toress ឆ្នាំ​២០១២៕​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី