ប្រទេស​ប៊ុលហ្គារី​ ​ត្រៀម​ប្រើ​ ​Bitcoins​ ​ដើម្បី​ដោះស្រាយ​បំណុល​ជាតិ

  • 2017-12-12 02:46:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ប្រទេស​ប៊ុលហ្គារី​ ​គ្រោង​ប្រើប្រាស់​រូបិយប័ណ្ណ​អេឡិចត្រូនិក​ ​Bitcoins​ ​ដែល​មាន​តម្លៃ​ប្រមាណ​ ​៣,៦​ ​ប៊ីលាន​ដុល្លារ​ ​ដើម្បី​ទូទាត់​ដោះស្រាយ​បន្ធូរបន្ថយ​បំណុល​ជាតិ​ ​ដែល​កំពុង​មាន​សរុប​ជាង​ ​១៦,៥​ ​ប៊ីលាន​ដុល្លារ។

Bitcoins​ ​ដែល​រដ្ឋាភិបាល​ប្រទេស​ប៊ុលហ្គារី​ ​គ្រោង​ប្រើប្រាស់​ទាំង​នោះ​ ​គឺ​រឹបអូស​បាន​ពី​ប្រតិបត្តិការ​បោស​សម្អាត​អំពើ​ពុក​រលួយ​ក្នុង​ជួរ​មន្ត្រី​រាជការ​ ​ដែល​ឃុបឃិត​នឹង​ក្រុម​ ​Hacker​ ​ក្នុង​ការ​បញ្ចូល​មេរោគ​ទៅ​កាន់​កុំព្យូទ័រ​របស់​ប្រជាពលរដ្ឋ​ ​ហើយ​លក់​កម្មវិធី​កម្ចាត់​មេរោគ​ ​និង​គ្រឿង​បន្លាស់​ដែល​ទូទាត់​ដោយ​ ​Bitcoins។

កាន់​តែ​គ្រោះ​ថ្នាក់​ ​មេរោគ​ទាំង​នោះ​ ​មាន​សមត្ថភាព​អាច​ធ្វើ​ឲ្យ​ផ្នែក​ ​Hardware​ ​កុំព្យូទ័រ​ជន​រង​គ្រោះ​ខូចខាត​ ​ហើយ​តម្រូវ​ឲ្យ​ផ្លាស់ប្ដូរ​ថ្មី​ ​ខណៈ​គ្រឿង​ដែល​ត្រូវ​ប្ដូរ​ទាំង​នោះ​ ​គឺ​លក់​ផ្ដាច់​មុខ​ដោយ​មន្ត្រី​មួយ​ចំនួន​របស់​រដ្ឋាភិបាល​ប៊ុលហ្គារី។

ការ​បោស​សម្អាត​នេះ​ ​ក៏​រក​ឃើញ​ថា​មាន​ពាក់​ព័ន្ធ​នឹង​ក្រុម​ឧក្រិដ្ឋជន​បច្ចេកវិទ្យា​របស់​សាធារណរដ្ឋ យូហ្គោស្លាវី, ប្រទេស​ក្រិក, រ៉ូម៉ានី និង​ស៊េប៊ី៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ RT   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី