ពិត​អត់? iPhone​ ​ចាស់ៗ​ ​ហ៊ាន​អាប់ដេត​ ​iOS​ ​ជំនាន់​ថ្មី​ ​ថ្ម​នឹង​កាន់​តែ​ខ្សោយ

  • 2017-12-12 02:14:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​របាយការណ៍​ស្រាវជ្រាវ​ពី​អ្នក​ប្រើប្រាស់​ជា​ច្រើន​ ​និង​ចែក​ចាយ​ទិន្នន័យ​ក្នុង​បណ្ដាញ​សង្គម​ ​Reddit​ ​បង្ហាញ​ថា​ ​Apple​ ​កំពុង​ធ្វើ​ឲ្យ​ថ្ម​ ​iPhone​ ​ម៉ូដែល​ចាស់​ៗ​ចុះ​ខ្សោយ​លឿន​ជាង​ធម្មតា​ ​ហើយ​មាន​ដំណើរការ​រអាក់រអួល​ ​ដែល​ពិបាក​ក្នុង​ការ​ប្រើប្រាស់។

ការ​បង្ហាញ​នោះ​ក៏​បញ្ជាក់​ដែរ​ថា​ ​Apple​ ​អាច​ទម្លាក់​សមត្ថភាព​ថ្ម​របស់​ ​iPhone​ ​ម៉ូដែល​មុន​បាន​ដោយ​ប្រើប្រាស់​មុខងារ​ក្នុង​ ​iOS​ ​ជំនាន់​ថ្មី​ ​ពោល​ប្រសិន​ ​iPhone​ ​ណា​ដែល​តែង​អាប់ដេត​តាម​ការ​ណែនាំ​របស់​ ​Apple​ ​គឺ​ប្រឈម​នឹង​បញ្ហា​ខាង​លើ។

កាន់​តែ​ច្បាស់​ពី​ទង្វើ​ទម្លាក់​សមត្ថភាព​ថ្ម​ ​iPhone​ ​ម៉ូដែល​ចាស់​ៗ​ ​គឺ​ការ​តេស្ត​សាក​ល្បង​ពិន្ទុ​ ​Geekbench​ ​បញ្ជាក់​ថា​ ​iPhone​ ​ចាស់​ប្រើ​ថ្ម​ដែល​ទើប​អាប់ដេត​ ​iOS​ ​អាច​ទទួល​ ​single-core score ១៤៦៦ និង multi-core score ២៥១៥​ ​ខណៈ​ ​iPhone​ ​ដដែល​តែ​ប្ដូរ​ថ្ម​ថ្មី​ ​ទទួល​បាន​ ​២៥២៥ single-core និង ៤៤៥៦ multi-core៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ redmondpie   ប្រែ​សម្រួល៖ រដ្ឋ