ហាមដាច់ខាតធ្វើរឿងនេះ ពេលថ្ងៃការ ព្រោះអាចអពមង្គល

  • 2017-12-12 07:22:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនឿពីដើមមក ចាស់ៗតែងនិយាយណែនាំប្រាប់ដល់កូនចៅជំនាន់ក្រោយ អំឡុងពេលរៀបការ មិនត្រូវយំសោកឡើយ ព្រោះអាចនឹងកើតមានរឿងអពមង្គល ល្អក់កករក្នុងគ្រួសារ។ នេះបើតាមការឲ្យដឹងពីលោក​អាចារ្យ​ សូរ សារ៉ុម​ នៅ​វត្ត​​សិរីសាគរ​ ខេត្ត​ព្រៃ​វែង​។

លោកតាវ័យ ៦០ ឆ្នាំ ថា៖ "អំឡុងពេលអាចារ្យសូត្រពីគុណបុណ្យមាតាបិតា កូនប្រុសស្រីតែងនឹកឃើញរឿងរ៉ាវដែលធ្លាប់បានប្រព្រឹត្តខុសជាមួយអ្នកមានគុណ អ៊ីចឹងអាចនឹងធ្វើឲ្យអារម្មណ៍មួរហ្មង បន្ទាប់មកក៏យំ។ មានរឿងអីក៏ដោយ គេមិនឲ្យយំទេ"។

រូបតំណាង

ការយំសោកដោយសារអ្វីក៏ដោយ ជាពិសេសរឿងក្ដីក្រហាយ ក្នុងពិធីមង្គល ជាតំណមដែលចាស់ៗហាមប្រាម ដោយវាជាប្រផ្នូលនាំឲ្យកើតហេតុភេទមិនល្អនៅថ្ងៃក្រោយ។

យ៉ាងណាក៏ដោយ មនុស្សសម័យថ្មី ជឿថា ការរស់នៅមិនចុះសម្រុងនឹងគ្នា គឺមកពីមនុស្សផ្ទាល់តែម្ដង ដោយសារចិត្តស្រលាញ់លែងមានដូចមុនការ ឬទើបការរួចភ្លាម៕

អត្ថបទ​ពាក់ព័ន្ធ៖ ត្រូវ​ប៉ាន់​ម៉ាច់​អ្នក​ជិត​ការ! ភេសជ្ជៈ​ប៉ុន្មាន​ប្រភេទ​នេះ កំពុង​ផ្ដល់​រង្វាន់​រាប់​ពាន់​ដុល្លារ ទាំង​អ្នក​ក្រុង ទាំង​អ្នក​ខេត្ត

អត្ថបទ៖ ថា ម៉ាលីដា