តិច​អត់​ដឹង! GoPro ក៏​មាន​កម្មវិធី​កាត់​វីដេអូ លឿន​ ហើយ​ងាយ​ស្រួល​ទៀត

  • 2017-12-12 08:15:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំណាង GoPro នៅ​កម្ពុជា និង​សិង្ហបុរី បាន​រៀបចំ​កម្មវិធី​ណែនាំ​អ្នក​ប្រើប្រាស់​ក៏​ដូចជា​តាម​បណ្ដា​ហាង​ពី​កម្មវិធី​កាត់​ត​វីដេអូ​មួយ​របស់ GoPro គឺ Quick កាល​ពី​ថ្ងៃ​ទី៩ ធ្នូ ២០១៧ នៅ​ភោជនីយដ្ឋាន​សាមតូ។

លោក ជា ពិសួ តំណាង​ហាង​សប្បាយ​ណាស់​លក់​ម៉ាស៊ីន​ថត បាន​និយាយ​ថា៖ "យើង​​រៀបចំ​កម្មវិធី​នេះ​ឡើង ដើម្បី​ចង់​ឲ្យ​អ្នក​ប្រើប្រាស់​បាន​ដឹង​បន្ថែម​ពី Quick ដែល​វា​ងាយស្រួល​មែន​ទែន​ពេល​ចង់​កាត់​វីដេអូ​អី លឿន ហើយ​អត់​រញ៉េរញ៉ៃ​ច្រើន​ដូច​កម្ម​វិធី​ធំៗ"។

ក្នុង​កម្មវិធី​នោះ ក៏​មាន​បទ​បង្ហាញ​ពី​លក្ខណៈ​សម្បត្តិ​របស់ GoPro Hero6 ក៏​ដូចជា GoPro Karma (Drone) ផង​ដែរ។

Quick ជា​កម្មវិធី​កាត់​ត​វីដេអូ​តាម​ទូរសព្ទ ដែល​ងាយស្រួល​ប្រើ​ប្រាស់ និង​លឿន​ជាង​កម្មវិធី​ធំៗ ហើយ​បាន​បញ្ចេញ​កាល​ពី​ដើម​ឆ្នាំ​២០១៧ ដោយ​ក្រុមហ៊ុន GoPro ផ្ទាល់​តែ​ម្ដង។ អត្ថបទ​ពាក់ព័ន្ធ​ពី Quick៖ Huawei​ ​សហការ​នឹង​ ​GoPro​ ​ផលិត​កម្មវិធី​កាត់ត​វីដេអូ

អត្ថបទ៖ វិទូ