ចាំ​អត់ មាន​អី​សំខាន់​កើត​ឡើង ក្នុង​ថ្ងៃ​នេះ កាល​ពី ២​ឆ្នាំ​មុន?

  • 2017-12-12 13:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​នេះ កាល​ពី​រយៈ​ពេល ២​ឆ្នាំ​មុន កិច្ច​ព្រមព្រៀង​ស្ដី​ពី​អាកាសធាតុ​ត្រូវ​បាន​ប្រសូត​ឡើង។

កាល​ពី​ថ្ងៃ​ទី ១២ ខែ​ធ្នូ ឆ្នាំ ២០១៥ ប្រមុខរដ្ឋមក​ពី​បណ្ដា​ប្រទេស​ចំនួន ១៩៥ បាន​សម្រេច​សម្រួល​គ្នា​បង្កើត​កិច្ច​ព្រមព្រៀង​ស្ដីពី​អាកាសធាតុ នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។ ចំណុច​សំខាន់​នៃ​កិច្ច​ព្រមព្រៀង​មួយ​នេះ គឺ​ថា ប្រទេស​​ហត្ថលេខី​បាន​សន្យា​ក្នុង​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ចោល​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដូច​ជា​ឧស្ម័ន​កាបូនិច​ជា​ដើម ដើម្បី​ធ្វើ​យ៉ាង​ណា កុំ​ឲ្យ​សីតុណ្ហភាព​របស់​ផែនដី កើន​ឡើង​លើស​ពី ២​អង្សា​សេ។ អ្នក​ជំនាញ​ជា​ច្រើន​បាន​គូស​បញ្ជាក់​ថា ២​អង្សា​សេ​នេះ គឺ​ជា​តួ​លេខ​គួរ​ឲ្យ​ព្រួយ​បារម្ភ​រួច​ទៅ​ហើយ ដោយ​ពួក​គេ​ថា បើ​លើស​ពី​សីតុណ្ហភាព​នេះ នឹង​នាំ​ឲ្យ​មាន​ការ​កើន​ឡើង នូវ​រលក​កំដៅ ខ្យល់​ព្យុះ គ្រោះ​រាំង​ស្ងួត និង​ការ​ឡើង​កម្រិត​កម្ពស់​ទឹក​សមុទ្រ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី កាល​ពី​ខែ​មិថុនា ឆ្នាំ ២០១៧ សហរដ្ឋ​អាមេរិក​ក្រោម​រដ្ឋបាល​ប្រធានាធិបតី​ដូណាល់ ត្រាំ បាន​សម្រេច​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​អាកាស​ធាតុ​នេះ ដោយ​លោក​បាន​បញ្ជាក់​ថា លោក​នឹង​មិន​គាំទ្រ​កិច្ច​ព្រមព្រៀង​ណា ដែល​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​លោក​ឡើយ៕

ប្រភព៖ History   អត្ថបទ៖ សេរី មង្គល