ពេលអ្នកដំឡើងប្រតិបត្តិការ Windows 10 អ្នកនឹងមានជម្រើសក្នុងការផ្លាស់ប្ដូរ System languages តែបើអ្នកចង់ធ្វើការផ្លាស់ប្ដូរវាពេលក្រោយ ដោយប្រព័ន្ធអ្នកប្រើមានភាសាអ្នកមិនយល់នោះ អ្នកអាចធ្វើបានដោយអនុវត្តតាមវិធីខាងក្រោម។
របៀបផ្លាស់ប្ដូរ System language ដោយសង្ខេប
- ចូលទៅកាន់ Start > Settings > Time & language។
- ចុចលើ Tab ឈ្មោះ Region & language។
- នៅក្រោម Languages ចុចលើ Add a language ហើយជ្រើសរើសភាសាអ្នកចង់បានពីក្នុងបញ្ជី។
- ត្រលប់ទៅកាន់ Tab ឈ្មោះ Region & language អ្នកចុចលើប៊ូតុង Options សម្រាប់ភាសាថ្មី ដើម្បីត្រួតពិនិត្យថាបើសិនជាអ្នកត្រូវការ Download នូវសំណុំភាសាថ្មី (Language pack)។
- ដើម្បីប្រើប្រាស់ភាសាថ្មីទៅកាន់ប្រព័ន្ធ អ្នកចុចលើ Set as default។ អ្នកត្រូវការបិទបើកកុំព្យូទ័រសម្រាប់ការផ្លាស់ប្ដូរនេះ។
អ្នកអាចពិនិត្យមើលដំណាក់កាលទាំងនេះដោយមានភ្ជាប់ជាមួយរូបភាពបង្ហាញនៅខាងក្រោម។
ចូលប្រើ Time and Language
- ជម្រើស Region & language ស្ថិតក្នុង System settings។ អ្នកចុចលើប៊ូតុង Start រួចចុចលើ icon Gear ដូចបង្ហាញក្នុងរូបនៅផ្នែកខាងឆ្វេងនៃ Start menu។
- នៅលើអេក្រង់ Windows Settings ចុចលើ Time & language
ការបន្ថែមភាសាមួយ
- ដើម្បីបន្ថែមភាសា អ្នកចុចលើ Region & language នៅផ្នែកខាងឆ្វេងនៃអេក្រង់ Time & language ហើយបន្ទាប់មកចុចលើ Add a language នៅខាងស្តាំ។
- អ្នកអាចពិនិត្យមើលលើបញ្ជីភាសា អ្នកត្រូវការលើផ្ទាំង Add a language រួចចុចលើភាសានោះ។ អ្នកក៏អាចស្វែងរកភាសាត្រង់ប្រអប់ស្រាវជ្រាវផងដែរ។
ទាញយក Language Pack និងជម្រើសដទៃទៀត
- ពេលអ្នកជ្រើសរើសភាសា វានឹងបន្ថែមទៅកាន់បញ្ជីក្រោម Languages ត្រង់អេក្រង់ Region & Language។ ប្រសិនបើអ្នកត្រូវការទាញយកភាសាថ្មី (Language pack) អ្នកនឹងឃើញ Language pack available ក្រោមឈ្មោះភាសា ហើយដើម្បីទាញយកភាសាថ្មីនោះ អ្នកអាចចុចលើភាសា រួចចុចលើ Options។
- ពេលអ្នកចូល Options សម្រាប់ភាសាដែលបានជ្រើសរើស អ្នកនឹងឃើញ Searching Windows Update for language features ក្រោម Language options។ ពេលដំណើរការបញ្ចប់ អ្នកនឹងឃើញមាន Basic typing, Handwriting និង Speech ដោយមានប៊ូតុង Download ជាមួយ បន្ទាប់មកចុចលើប៊ូតុង Download លើជម្រើសណាមួយអ្នកចង់បាន។ មួយវិញទៀត ពេល Language pack មានក្នុងកំណែទម្រង់ Windows អ្នកនឹងឃើញប៊ូតុង Download ក្រោម Download language pack។ អ្នកចុចប៊ូតុង Download ដើម្បីដំឡើងសំណុំភាសា ព្រោះអ្នកមិនអាចប្រើភាសា ដោយមិនដំឡើងសំណុំភាសា (Language pack) បាននោះទេ។
- ពេល Basic typing បានទាញយក អ្នកនឹងឃើញបញ្ជី Spell checking ដោយមានជម្រើសដូចជា Traditional and new spellings, Traditional spelling និង New spelling រួចជ្រើសរើសជម្រើសអ្នកចង់បាន។
- ពេលសំណុំភាសាបានដំឡើង អ្នកនឹងឃើញសារមួយ Language pack installed។ ជម្រើស Handwriting និង Speech ប្រហែលជាមិនឃើញមានសម្រាប់ភាសាបានជ្រើសរើសនោះទេ។ ប្រសិនបើមានឃើញ អ្នកចុចលើ Settings ដើម្បីប្រើជម្រើសនោះ។ បន្ទាប់មកចុចលើសញ្ញាព្រួញនៅខាងលើផ្នែកខាងឆ្វេងលើផ្ទាំង Window ដើម្បីត្រលប់ទៅកាន់អេក្រង់ Region & language។
បន្ថែម Keyboard
- ជាធម្មតា Keyboard ស្តង់ដារបានបន្ថែមជា Default សម្រាប់ភាសាអ្នកបានជ្រើសរើស។ ប្រសិនបើអ្នកចង់បន្ថែម Keyboard ថ្មី អ្នកចុចលើ Add a keyboard ហើយជ្រើសរើសមួយណាក្នុងបញ្ជី។
កំណត់ភាសាជា Default
- ដើម្បីកំណត់ភាសាថ្មីជា Default អ្នកចុចភាសាណាមួយលើអេក្រង់ Region & language រួចចុចលើ Set as default។ បន្ទាប់មកបិទបើកកុំព្យូទ័រ ឬ Log out រួច Log in ចូលដើម្បីប្រើភាសាថ្មីនេះ។
- ពេលអ្នកមានច្រើនជាងមួយភាសាលើអេក្រង់ Region & language អ្នកនឹងឃើញភាសាទាំងនេះបង្ហាញនៅផ្នែកខាងស្តាំនៃ Taskbar ក្បែរនឹងកាលបរិច្ឆេទ។
អនុវត្តការប្តូរភាសាទាំងស្រុងលើ System
- ប្រសិនបើអ្នកចង់ប្រើភាសាថ្មីអ្នកជ្រើសរើសខាងលើនៅលើអេក្រង់ Welcome និងបណ្ដាលគណនីអ្នកប្រើប្រាស់ផ្សេងទៀត អ្នកត្រូវចូលប្រើតាម Control Panel ដើម្បីអនុវត្តការផ្លាស់ប្ដូរភាសាលើ System ទាំងស្រុង។
អ្នកវាយបញ្ចូលពាក្យ Control ក្នុងប្រអប់ Search លើ Taskbar រួចចុចលើ Control Panel ក្រោម Best match។
- នៅជ្រុងខាងស្តាំផ្ទាំង Control Panel អ្នកអាចជ្រើសរើសបង្ហាញ icon ធំ ឬតូចដោយមាន Large icons ឬ Small icons ពី View by។
- ត្រង់អេក្រង់ Adjust your computer's settings ចុចលើ Region។
- លើផ្ទាំង Region ចុចលើ Tab ឈ្មោះ Administrative រួចចុចលើ Copy settings។
- ត្រង់ផ្ទាំង Welcome screen and new user accounts settings ចុចលើប្រអប់ទាំងពីរក្រោមផ្នែក Copy your current settings to:។ បន្ទាប់មកចុចលើប៊ូតុង OK ហើយបិទបើកកុំព្យូទ័រ។
របៀបលុបភាសាពី Windows 10
១. ការលុបភាសាពី Language Preferences
- ពេលអ្នកមានច្រើនជាងមួយភាសា អ្នកអាចចុចត្រង់ភាសាសម្រាប់ផ្លាស់ប្ដូរ(Language indicator) នៅលើ Taskbar ហើយចុចលើ Language preferences។
- អ្នកមិនអាចលុបភាសារបស់ System មានប្រើស្រាប់នោះទេ។ អ្នកត្រូវការជ្រើសរើសភាសាដទៃជា Default រួចចុចលើភាសាអ្នកចង់លុបលើអេក្រង់ Region & language បន្ទាប់មកចុច Remove។
២. របៀបលុបនូវសំណុំភាសា (Language packs)
- ប្រសិនបើអ្នកចង់លុបភាសាណាមួយអ្នកមិនចង់ប្រើ អ្នកអាចចុចលើ Windows key + R ដើម្បីបើកផ្ទាំង Run រួចវាយបញ្ចូល cmd.exe ក្នុងផ្ទាំងបើកនោះ ហើយចុច OK ក្នុងការបើកផ្ទាំងកម្មវិធីសម្រាប់បញ្ចូលពាក្យបញ្ជា។ ចំណាំ ប្រសិនបើអ្នកលុបនូវ Language pack ណាមួយ ពេលអ្នកចង់បន្ថែមភាសានោះវិញម្តងទៀត អ្នកនឹងមានបញ្ហាក្នុងការដំឡើង Language pack ម្តងទៀត។
- អ្នកវាយបញ្ចូល Lpksetup /u រួច Enter។
- អ្នកនឹងឃើញផ្ទាំង Install or uninstall display languages រួចចុចលើភាសាអ្នកចង់លុប បន្ទាប់មកចុច Next។
- អ្នករង់ចាំដំណើរការចប់សព្វគ្រប់ រួចចុចប៊ូតុង Close ដើម្បីបិទផ្ទាំងនេះ។ ក្រោយមកទៀត បិទបើកកុំព្យូទ័រដើម្បីបំពេញដំណើរការរបស់ប្រព័ន្ធ៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទ
ប្រភព៖
makeuseof
ប្រែសម្រួល៖ ប៊ុនធឿន