ម្ចាស់មេដាយមាសប៉េតង់អាស៊ី កំណត់ឆ្នាំ២០១៩ ឈ្នះមេដាយមាសពិភពលោក
- 2017-12-13 02:36:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់មេដាយមាសប៉េតង់អាស៊ី កំណត់ឆ្នាំ២០១៩ ឈ្នះមេដាយមាសពិភពលោក
ចន្លោះមិនឃើញ
យុវជនដែលទើបឈ្នះមេដាយមាសអាស៊ី ឃួន លីហ័រ បានអះអាងថា ឆ្នាំ២០១៩ នឹងប្រឹងប្រែងដើម្បីឈ្នះមេដាយមាសពិភពលោកឲ្យបាន ដែលព្រឹត្តិការណ៍នេះគ្រោងធ្វើឡើងនៅកម្ពុជា។
បន្ទាប់ពីឈ្នះមេដាយមាសផ្នែកយុវជនពីព្រឹត្តិការណ៍ជើងឯកអាស៊ីយុវជនកម្ពុជាបានតាំងចិត្តថា នឹងបន្តប្រឹងប្រែងហ្វឹកហាត់ឲ្យបានកាន់តែខ្លាំងជាងមុន ពិសេសដើម្បីត្រៀមខ្លួនធ្វើយ៉ាងណាប្រជែងយកមេដាយមាសកម្រិតពិភពលោកឲ្យបាននៅឆ្នាំ២០១៩។ ការតាំងចិត្តកើតឡើងក្រោមសមត្ថភាពមានការកើនឡើងជាលំដាប់។
ជាមួយគ្នានោះរៀមច្បង សុខ ចាន់មាន ដែលជាម្ចាស់មេដាយមាសពិភពលោកក៏បាននិយាយដែរថា យុវជនប៉េតង់កម្ពុជាមានពេលវេលាហ្វឹកហាត់គ្រប់គ្រាន់ ដែលអាចឲ្យពួកគេមានការរីកចំរើនកាន់តែខ្លាំងឡើង។ ជាងនេះទៅទៀតលោកមើលឃើញថា យុវជនខាងលើនឹងអាចស្នងរៀបច្បងមុនៗបាន ប្រសិនបន្តប្រឹងប្រែងហ្វឹកហាត់ដូចបច្ចុប្បន្ន។
សូមបញ្ជាក់ថា ក្រុមប៉េតង់កម្ពុជាបានក្រសោបមេដាយមាស ៣ គ្រឿង និងសំរឹទ្ធ ២ គ្រឿងពីព្រឹត្តិការណ៍ជើងឯកអាស៊ីនៅថៃ និងបានត្រឡប់មកដល់ទឹកដីកំណើតវិញកាលពីល្ងាចម្សិលមិញនេះ៕