Ronaldo ចង់​ឃើញ BBC លេង​ជុំ​គ្នា​ម្ដង​ទៀត

  • 2017-12-13 03:57:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម្ចាស់​ពាន Ballon d'Or ៥​សម័យ  Cristiano Ronaldo សង្ឃឹម​​ថា នឹង​អាច​កៀក​ស្មា​ម្ដង​ទៀត​ជាមួយ​មិត្ត​ប្រយុទ្ធ​ទាំង​ពីរ Karima Benzema និង​ Gareth Bale ពេល​ល្អ​ណា​មួយ។

កីឡាករ​ព័រទុយហ្គាល់​ ដែល​ត្រៀម​បង្ហាញ​ខ្លួន​​ជួយ Madrid នៅ FIFA Club World Cup  វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​រាត្រី​នេះ​ មាន​និយាយ​ពី​គោល​បំណង​ចង់​ចាប់​ដៃ​ជាមួយ Benzema និង Bale ម្ដង​ទៀត​លើ​វាល​ស្មៅ ក៏​ដូច​ជា​ពន្យល់​ពី​សារសំខាន់​​នៅ​ព្រឹត្តិការណ៍​​មួយ​នេះ។

“FIFA Club World Cup  ពិត​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​សម្រាប់​ពួក​យើង។ ពិត​ជា​មាន​អារម្មណ៍​រីករាយ​ដែល​បាន​លេង​ ព្រោះ​ចង់​មក​ចូលរួម​នៅ​ទីនេះ គឺ​ត្រូវ​លើក​ពាន Champions League សិន។ អ្វី​ដែល​ខ្ញុំ​ចង់​បាន​គឺ​ ឈ្នះ​វា និង​អាច​រក​គ្រាប់​បាល់​ជួយ​ក្រុម​ដើម្បី​លើក​ពាន​មួយ​នេះ"។ Ronaldo ប្រាប់ beIN Sports។

និយាយ​ពាក់ព័ន្ធ​នឹង​មិត្ត​រួម​ក្រុម Benzema និង Bale តារា​ជើង​ស៊ុត​បន្ត​ថា គេ​ចង់​ឃើញ​គ្រប់​ពេញ​ជើង​ឡើង​វិញ មាន Benzema និង Bale មិន​គ្រប់​គ្រាន់​ទេ។ គេ​ចង់​ឃើញ​កីឡាករ​ទាំង​អស់​គ្មាន​របួស​​និង​អាច​លេង​ជាមួយ​គ្នា​ម្ដង​ទៀត​។ វា​ពិត​​ជា​ប្រសើរ​ប្រសិន BBC បាន​លេង​ជាមួយ​គ្នា​ម្ដង​ទៀត។

Real Madrid ​មាន​ភារកិច្ច​ធំ​មួយ​គឺ​តំណាង​ឲ្យ​ទ្វីប​អឺរ៉ុប​លេង​ពាន​ FIFA Club World Cup នៅ​រាត្រី​នេះ​ម៉ោង​១២​លើ​ទឹកដី​ប្រទេស​អារ៉ាប់រួម ប៉ះ​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ Al jazira ។ ប្រសិន​នរណា​ឈ្នះ​ នឹង​ត្រូវ​ជួប​ក្រុម​ Grêmio  ដែល​ទើប​យក​ឈ្នះ​ក្រុម Pachuca ១-០៕​​

ចុចអាន៖

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ