Rain នឹកស្ដាយមិនបានរៀបចំមង្គលការធំដុំឲ្យប្រពន្ធ
- 2017-12-14 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rain នឹកស្ដាយមិនបានរៀបចំមង្គលការធំដុំឲ្យប្រពន្ធ
ចន្លោះមិនឃើញ
កន្លងមកមានសារព័ត៌មានជាច្រើនបានចុះផ្សាយពីទំហំចំណាយនៃមង្គលការរបស់គូស្នេហ៍តារាចម្រៀង Rain និងភរិយា Kim Tae Hee ប៉ុន្តែពីក្រោយការចំណាយនេះ នៅមិនទាន់មានអ្នកដឹងនៅឡើយតើមានអ្វីកើតឡើងខ្លះ?
មង្គលការរបស់ Rain និង Kim Tae Hee បានចំណាយទឹកប្រាក់ក្នុងការរៀបចំពិធីចំនួនត្រឹម ជិត ២ពាន់ដុល្លារអាមេរិកប៉ុណ្ណោះ។ ចំនួនចំណាយនេះ បាននាំឲ្យអ្នកគាំទ្រជុំវិញពិភពលោកមានការភ្ញាក់ផ្អើលខ្លាំង ព្រោះប្ដីប្រពន្ធនេះសុទ្ធតែជាតារាល្បី ប៉ុន្តែសម្រេចចំណាយលុយក្នុងពិធីទាំងមូលតិចបំផុត។
ដោយឡែក កាលពីពេលថ្មីៗនេះ Rain កំពូលតារាកូរ៉េ បានទម្លាយពីជីវិតរៀបការរបស់លោកក្នុងកម្មវិធីទូរទស្សន៍មួយដែលមានឈ្មោះថា "Carefree Travelers” កាលពីថ្ងៃអង្គារ ទី ០៥។ ពេលនោះដែរ លោកបាននិយាយថា ខ្លួនពិតជាមានអារម្មណ៍សោកស្ដាយដែលមិនបានរៀបចំពិធីមង្គលការលក្ខណៈទ្រង់ទ្រាយធំ។
Rain បានបន្តទៀតថា ខ្លួនបានរៀបចំ គម្រោងជាច្រើនសម្រាប់ថ្ងៃសំខាន់ក្នុងជីវិត ហើយថែមទាំងបើកគណនីសន្សំសម្រាប់ចំណាយក្នុងថ្ងៃនោះទៀត។ ប៉ុន្តែដោយសារ Kim Tae Hee ចង់រៀបចំបែបស្ងាត់ស្ងៀម ជាលក្ខណៈឯកជនបែបសាមញ្ញ ដូចនេះលោកដែលជាស្វាមីក៏ស្របតាមការយល់ឃើញរបស់ភរិយា ព្រោះចង់ឲ្យនាងសម្រេចតាមបំណង។
ចំណុចដែលគួរឲ្យចាប់អារម្មណ៍ គឺពេលនោះ ឈុតដែលលោកពាក់ថ្ងៃនោះ គឺជាឈុតដែលលោកមានស្រាប់ ហើយគូស្វាមីភរិយាក៏មិនបានជួលអ្នកថតរូបណាដែរ។ ជំនួសមកវិញ ភ្ញៀវកិត្តិយសទៅវិញទេ ដែលដើរតួជាអ្នកថតរូបឲ្យលោក និងភរិយាក្នុងថ្ងៃមង្គល។
ខណៈ តួប្រុស លីយ៉ុងចេរូបនេះ មិនមានអាពាហ៍ពិពាហ៍ធំដំដូចគូស្នេហ៍ល្បីផ្សេងទៀតក៏ពិតមែន ប៉ុន្តែយ៉ាងណាភរិយាបានសប្បាយចិត្ត ដូចនេះលោកក៏សប្បាយចិត្តទៅតាមនោះដែរ គ្រាន់តែស្ដាយមិនបានរៀបចំធំដំ។ តារាប្រុសវ័យ ៣៥ឆ្នាំរូបនេះ ឲ្យដឹងទៀតថា Tae Hee គឺជាមនុស្សស្រីម្នាក់ដែលធ្វើឲ្យជីវិតលោកស្រស់បំព្រង ហើយឲ្យតែពេលលោកត្រូវធ្វើដំណើរទៅណាឆ្ងាយ លោកពិតជានឹកនាងណាស់។
លោកឪពុកថ្មីថ្មោងរូបនេះ បាននិយាយបែបកំប្លែងទៀតថា ឥឡូវលោកមានអារម្មណ៍ថាពិបាកដែរ ពេលត្រូវបញ្ចូលអារម្មណ៍ក្នុងបទចម្រៀងបែបមនោសញ្ចេតនាពិបាកចិត្ត ដោយសារជីវិតស្នេហាលោក មានក្ដីសុខពេក។
មកទល់ពេលនេះ អ្នកទាំង ២មានកូនស្រីដំបូងជាចំណងដៃអាពាហ៍ពិពាហ៍ម្នាក់ហើយ ដែលប្រសូតកាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៧កន្លងទៅ៕