ចង់ដឹងពីការប្រើប្រាស់ Shutter-priority AE (TV mode) អាចមើលចំនុចទាំងនេះបាន
- 2017-12-14 03:10:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ដឹងពីការប្រើប្រាស់ Shutter-priority AE (TV mode) អាចមើលចំនុចទាំងនេះបាន
ចន្លោះមិនឃើញ
Shutter-priority AE mode ជាទម្រង់ Shooting mode មួយអាចឲ្យអ្នកគ្រប់គ្រងលើលក្ខណៈចលនានៃ Subject ត្រូវបានថត។ ដោយការជ្រើសរើស Shutter speed អ្នកចង់បាន អ្នកអាចបង្កក Subject ក្នុងលក្ខណៈ Motion ជាមួយនឹង Shutter speed ល្បឿនលឿនបាន ឬបង្កើតជាលក្ខណៈ Motion blur ជាមួយនឹង Shutter speed ល្បឿនយឺត។ ពេលអ្នកកំណត់ Shutter speed ក្នុង Shutter-priority AE mode កាមេរ៉ានឹងកំណត់ Aperture setting ដោយស្វ័យប្រវត្តិដែលផ្តល់នូវលទ្ធផល Exposure ល្អបំផុត។ ចំនួន Shutter speeds ដែលអាចប្រើបានអាស្រ័យលើម៉ូដែលកាមេរ៉ាអ្នក។
ដំបូងអ្នកគួរពិនិត្យមើលចលនារបស់ Subject បន្ទាប់មកសម្រេចចិត្តលក្ខណៈបង្កក Subject ប៉ុណ្ណាអ្នកចង់បានជាលក្ខណៈ Motion ឬ Motion blur។ ប្រសិនបើអ្នកចង់ប្រើ Shutter speed ល្បឿនយឺត នោះនឹងមានពន្លឺច្រើនចូលក្នុង Sensor ដែលក៏ផ្តល់ផលល្អក្នុងការថតពេលយប់ផងដែរ។ ម្យ៉ាងវិញទៀត shutter speed ល្បឿនយឺតក៏ល្អសម្រាប់ថតចលនាពន្លឺផងដែរ ដែលជាពន្លឺឆ្នូតបានពីចលនារបស់រថយន្ត ឬយន្តហោះ។
ដើម្បីប្រើ Shutter-priority AE mode អ្នកប្តូរកាមេរ៉ា Mode dial ទៅកាន់ TV។ ដូច្នេះអ្នកថតរូបកំណត់ Shutter speed ហើយកាមេរ៉ាកំណត់ Aperture។
ក្រោយពេលអ្នកកំណត់ Shutter speed កាមេរ៉ានឹងកំណត់ Aperture setting ដែលសាកសមដោយស្វ័យប្រវត្តិ។ ប្រសិនបើអ្នកកំណត់ Shutter speed ល្បឿនលឿន អ្នកនឹងអាចបញ្ឈប់ Subject ក្នុងបែប Motion បាន។ ប្រសិនបើអ្នកកំណត់ Shutter speed ល្បឿនយឺត អ្នកនឹងអាចបង្កើតជាលក្ខណៈ Motion blur បានក្នុងរូបភាព។
ក្នុង Shutter-priority AE mode ពេលអ្នកកំណត់ Shutter speed ចំនួន Stop ដែលកាមេរ៉ាអាចកំណត់បានអាស្រ័យលើ Lens ដែលអ្នកភ្ជាប់ប្រើ។ ប្រសិនបើអ្នកឃើញថា Exposure មិនសូវល្អក្នុងការថត អ្នកអាចសាកកែប្រែតម្លៃ ISO ដើម្បីកែលម្អ។
ឧទាហរណ៍ទីមួយ៖ ដើម្បីបង្កក Subject ដូចជាពពុះទឹកនេះ អ្នកត្រូវការប្រើ Shutter speed ល្បឿនលឿន យ៉ាងហោចណាស់ក៏ 1/500 second។
ឧទាហរណ៍ទីពីរ៖ ដើម្បីថតរូប Subject មានចលនាលក្ខណៈ Motion blur អ្នកត្រូវការប្រើ Shutter speed ល្បឿនយឺតប្រហែលជា 1/8 seconds ក្នុងការមើលឃើញលំហូរទឹក។
ឧទាហរណ៍ទីបី៖ ដើម្បីថតយករូបភាពមិនបានឃើញដោយភ្នែកទទេ ដោយប្រើ Exposure ៣០វិនាទី។ ការប្រើប្រាស់ Exposure រយៈពេលយូរបែបនេះអាចឲ្យអ្នកបង្កើតពន្លឺមានចលនា ជាពន្លឺឆ្នូត ដ៏ស្រស់ស្អាត។
យ៉ាងណាមិញ រាល់ពេលប្រើ Shutter speed ល្បឿនយឺត អ្នកត្រូវការប្រើនូវ Tripod ដើម្បីការពារកុំឲ្យកាមេរ៉ារង្គើ ពេលចុចថត ក្នុងការធានានូវគុណភាពរូបភាព៕
ប្រភព៖ https://snapshot.canon-asia.com/article/en/camera-basics-17-shutter-priority-ae-tv-mode
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទ