កាស AirPods ក្លែងក្លាយ​ថ្លៃ ៣០ ដុល្លារ​រាង​ដូច​បេះ​ដាក់ ទិញមិនមេីលស៊យធំ

  • 2017-12-15 04:56:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Channel ល្បី​ឈ្មោះ​លើ​គេហទំព័រ YouTube ឈ្មោះ EverythingApplePro បាន​លើក​យក​ការ​ប្រៀបធៀប​គ្នា​រវាង​កាស AirPods ពិត​តម្លៃ​ ១៥៩ ដុល្លារ​ ជាមួយ​របស់​ក្លែងក្លាយ​ថ្លៃ​ត្រឹម​តែ ៣០ ដុល្លារ ។ ប្រភេទ​ក្លែងក្លាយ​មាន​ឈ្មោះ​ថា I fans នៅ​លើ​ប្រអប់​រុំ​ខ្ចប់​ពុំ​មាន​ស្លាក​សញ្ញា Apple ដូច​របស់​ពិត​នោះ​ទេ ប៉ុន្តែ​សភាព​រូបរាង​នៃ​កាស​គឺ​ដូច​គ្នា​សឹង​តែ ៩៩ ភាគរយ។​

រូបតំណាងកាស i fans

ចំណុច​សម្គាល់​ឲ្យ​ច្បាស់​ថា​ជា​របស់​ក្លែងក្លាយ ដំបូង​អ្នក​ត្រូវ​មើល​ឧបករណ៍​ដោត​សាក ដោយ​វា​មាន​ទំហំ​ធំ​ជាង​ច្រើន ធៀប​នឹង​របស់​ពិត ហើយ​មាន​រុំ​ខ្ចប់​ដោយ​ថង់​ប្លាស្ទិក​ពណ៌​ខៀវ​ពី​ខាង​ក្រៅ។ ចំណុច​មួយ​ទៀត​ទាក់ទង​នឹង​គុណភាព​សំឡេង ដោយ​កាស I Fans មាន​សំឡេង​លឺ​ខ្លាំង​ជ្រុល តែ​មិន​ពីរោះ​និង​មិន​សូវ​ច្បាស់។ ចំពោះ​ការ​សាក​ថ្ម​យើង​ពុំ​អាច​សម្គាល់​យក​ភាព​ខុស​គ្នា​បាន​ឡើយ ខណៈ​របស់​ពិត​និង​ក្លែង​ក្លាយ​ពេល​ដោត​សាក ក៏​ស្រាប់​លោត​ភ្លើង LED ពណ៌​បៃតង បង្ហាញ​ជា​សញ្ញា​ដូច​គ្នា​តែ​ម្តង។

ដើម្បី​លំអិត​រីករាយ​ទស្សនា​វីដេអូ​ខាង​ក្រោម:

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ YouTube   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី