Google​ ​ចេញ​កម្មវិធី​ថ្មី​ ​ជួយ​​ឲ្យ​ស្មាតហ្វូន​ស៊ី​អ៊ីនធឺណិត​តិច

  • 2017-12-13 01:56:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google បាន​បញ្ចេញ​នូវ​កម្មវិធី​ថ្មី​មួយ ឈ្មោះ​ថា Datally អាច​រក្សា​ការ​ត្រួត​ពិនិត្យ​លើ​កម្មវិធី​ដទៃទៀត​។ កម្មវិធី​នេះ​ដំណើរការ​លើ​ប្រតិបត្តិការ Android។ Datally អាច​ជួយ​អ្នក​សិក្សា​ស្វែងយល់​កាន់​តែ​ច្រើន​អំពី​វិធី​ដែល​កម្មវិធី​ប្រើប្រាស់​ទិន្នន័យ (អ៊ីនធឺណិត​)។ ស្ទើរ​តែ​គ្រប់​យ៉ាង​អ្នក​ធ្វើ​លើ​ស្មាតហ្វូន​តម្រូវ​ការ​ទិន្នន័យ ដែល​ភាគច្រើន​យើង​តែងតែ​ចង់​ប្រើ Wi-Fi ដូចជា​ការ​មើល​វីដេអូ ការ​ជជែក​កំសាន្ត​ជាដើម​។ ក្រុមហ៊ុន Google ចង់​ជួយ​អ្នក​សន្សំសំចៃ​ទិន្នន័យ​ប្រើប្រាស់ ហើយ​គិត​ថា Datally ជា​ដំណោះស្រាយ​សម្រាប់​បញ្ហា​នេះ​។ 

Datally ជា​កម្មវិធី​ដាច់​ដោយ​លែក​មាន​ទំហំ​ប្រហែល ៦MB ដែល​មាន​មុខងារ​ជាច្រើន​ត្រូវ​បាន​លាក់​ក្នុង Setting របស់ Android​ ​ហើយ​វា​អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​ទិន្នន័យ ដោយ​បង្ហាញ​អ្នក​​ពី​ចំនួន​ប្រើប្រាស់​ទិន្នន័យ​ប្រចាំថ្ងៃ ប្រចាំ​សប្តាហ៍ និង​ប្រចាំខែ ហើយ​ក៏​ណែនាំ​ពី​របៀប​សន្សំសំចៃ​ទិន្នន័យ​ផង​ដែរ​។ Datally អាច​ជួយ​គ្រប់គ្រង​ទិន្នន័យ​អ្នក​ដោយ​ប្រើ Data Saver។ វា​អាច​រារាំង​កម្មវិធី​ជាច្រើន​ពី​ការ​ប្រើ​ទិន្នន័យ​ក្នុង Background ហើយ​អាច​ឲ្យ​អ្នក​តាមដាន​ទិន្នន័យ​ប្រើប្រាស់​ភ្លាមៗ​សម្រាប់​កម្មវិធី​នីមួយៗ​។ Datally អាច​ជួយ​អ្នក​សន្សំសំចៃ​ទិន្នន័យ​ដោយ​ប្រាប់​ឲ្យ​អ្នក​ដឹង​ពេល​ចូល​ប្រើ Wi-Fi។ 

Google បាន​សាកល្បង​ប្រើ Datally ក្នុង​ប្រទេស​ហ្វីលីពីន​អស់​ពេល​ជាច្រើន​ខែ ហើយ​បាន​អះអាង​ថា​មនុស្ស​ប្រើ​កម្មវិធី​នេះ​សន្សំសំចៃ​ដល់​ទៅ ៣០% នៃ​ទិន្នន័យ​របស់​ពួកគេ ហើយ​បច្ចុប្បន្ន កម្មវិធី​នេះ​អាច​ប្រើ​បាន​ទូទាំង​ពិភពលោក​ពី Google Play Store សម្រាប់​រាល់​ទូរស័ព្ទ​ដំណើរការ​ចាប់​ពី Android 5.0 ឡើង​ទៅ​៕

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ

ប្រភព៖ makeuseof   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី