Mesut Ozil មើល​ឃើញ Man Utd រំលង Barcelona

  • 2017-12-15 02:01:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mesut Ozil កំពុង​ចាប់​អារម្មណ៍​ចង់​ផ្លាស់​ទៅ​ក្លឹប​រួម​លីគ  Manchester United មើល​រំលង​ក្លឹប​យក្ស​ Barceloan ប្រសិន​ជា​ខ្លួន​ចាកចេញ​ពី Arsenal នៅ​ខែ​មករា​ខាង​មុខ។

លោក Arsene Wenger បាន​បញ្ជាក់​នៅ​សប្ដាហ៍​នេះ​ថា កាំភ្លើង​ធំ​នៅ​តែ​កំពុង​ចរចា​ជាមួយ Ozil ដែល​កុងត្រា​របស់​គេ​នឹង​ត្រៀម​អស់​ពេល​ចប់​រដូវ​កាល​នេះ។ ក្លឹប​បាន​ផ្ដល់​ថ្លៃ​កម្លាំង​ពលកម្ម​ថ្មី​ ២៣៥ ០០០​ផោន​ក្នុង​មួយ​សប្ដាហ៍ តែ​ត្រូវ​កីឡាករ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ច្រាន​ចោល។ Ozil បាន​ខ្សឹប​ប្រាប់​មិត្តរួម​ក្រុម ថា គេ​កំពុង​មើល​ឃើញ​បិសាច​ក្រហម។

តាម​តម្រូវ​ការ កីឡាករ​ពូកែ Assist រូប​នេះ​ចង់​បាន​​៣០​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍ ខណៈ Jose Mourinho  កំពុង​តាម​ដាន​ស្ថានភាព​របស់ Ozil ស្របពេល United មាន​គម្រោង​ជួសជុល​ក្រុម​តិចតួច។ ប្រសិន​ជា​អាច​មក​មែន កីឡាករ​វ័យ​២៩​ឆ្នាំ​និង​អាច​ ធ្វើ​​ការ​ម្ដង​ទៀត​ជាមួយ​អតីត​អ្នក​ចាត់ការ​របស់​ខ្លួន Mourinho ដោយ​អ្នក​ទាំង​ពីរ​​ធ្លាប់​សហការ​ជាមួយ​គ្នា ពេល​នៅ Real Madrid។ កន្លង​ទៅ Barcelona ក៏​ធ្លាក់​ដាក់​ការ​ចាប់​ចិត្ត លើ Ozil ផង​ដែរ៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម