Pep កាន់កំណត់ត្រា ឈ្នះប្រកួតយូរបំផុត ក្នុងលីគអឺរ៉ុបធំៗដល់ទៅ ៣
- 2017-12-14 13:24:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pep កាន់កំណត់ត្រា ឈ្នះប្រកួតយូរបំផុត ក្នុងលីគអឺរ៉ុបធំៗដល់ទៅ ៣
ចន្លោះមិនឃើញ
បន្ទាប់ពីដឹកនាំឈ្នះដល់ទៅ ១៥ប្រកួតជាប់ៗគ្នា ក្នុងលីគកំពូលអង់គ្លេស អ្នកចាត់ការក្លឹប Manchester City លោក Pep Guardiola នៅពេលនេះកាន់កំណត់ត្រាជាអ្នកចាត់ការដែលឈ្នះប្រកួតយូរបំផុតក្នុងលីគអឺរ៉ុបយក្សៗដល់ទៅបី។ នេះបើតាមស្ថិតិរបស់ Opta។
លីគធំៗទាំងនោះមានដូចជា អេស្ប៉ាញ អាល្លឺម៉ង់ និងអង់គ្លេស។ នៅអេស្ប៉ាញ លោក Pep បានដឹកនាំ Barcelona ឲ្យឈ្នះជាប់គ្នារហូតដល់ទៅ ១៦ប្រកួតជាប់គ្នា ក្នុងរដូវកាល ២០១០/២០១១។ ចំណែកឯនៅអាល្លឺម៉ង់វិញ អ្នកចាត់ការ Catalan រូបនេះ បានឈ្នះរហូតដល់ទៅ ១៩ ប្រកួត នារដូវកាល ២០១៣/២០១៤។ ដោយឡែក ងាកមកអង់គ្លេសវិញ គិតមកទល់ពេលនេះ ក្រុម Manchester City ក្រោមការដឹកនាំរបស់លោក Pep មិនទាន់ស្គាល់រសជាតិស្មើ ឬចាញ់ឡើយក្នុង ១៥ប្រកួតចុងក្រោយ ដែលនេះជាកំណត់ត្រាឈ្នះយូរបំផុតនៅក្នុងលីគកំពូលអង់គ្លេស។
ក្នុងចំណោមលីគកំពូលធំៗទាំងប្រាំនៅអឺរ៉ុប នៅតែបារាំង និងអ៊ីតាលីប៉ុណ្ណោះ ដែលលោក Pep Guardiola មិនទាន់ទៅដឹកនាំ។ លោកបានចាប់ផ្ដើមអាជីពជាអ្នកចាត់ការ នៅ Barcelona នៅក្នុងឆ្នាំ ២០០៨។ នៅឆ្នាំ ២០១៣ អ្នកចាត់ការរូបនេះ បានទៅដឹកនាំនៅក្លឹបយក្សអាល្លឺម៉ង់ Bayern Munich។ នៅទីនោះ បានបីឆ្នាំ Pep បានសម្រេចមកអង់គ្លេសដើម្បីដឹកនាំ Manchester City៕
ចុចអាន៖
Zidane នឹងមិនសុំ Real Madrid ទិញខ្សែប្រយុទ្ធថ្មី ដើម្បីជំនួស Benzema ឡើយ
មើលគ្រាប់ល្អប្រចាំសប្ដាហ៍របស់ Mane ដែលផ្ដួលការស៊ុតរបស់ Ronaldo និង Son