Zidane នឹង​មិន​សុំ​ Real Madrid ទិញ​ខ្សែ​ប្រយុទ្ធ​ថ្មី ដើម្បី​ជំនួស Benzema ឡើយ

  • 2017-12-14 12:00:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ

បន្ទាប់​ពី​ឈ្នះ​ក្រុម Al Jazira អ្នក​ចាត់ការ​ក្លឹប Real Madrid លោក Zinedine Zidane បាន​និយាយ​ថា​លោក​នឹង​មិន​សុំ​ឲ្យ​ក្លឹប​ធ្វើ​ការ​ទិញ​ខ្សែ​ប្រយុទ្ធ​ថ្មី​មក​ជំនួស Karim Benzema ឡើយ។

Zidane បាន​ថ្លែង​ថា៖ "តាម​ពិត​ទៅ Benzema លេង​ល្អ​ណាស់។ អ៊ីចឹង​ហើយ​ខ្ញុំ​មិន​ត្រូវ​ការ​ក្លឹប​ឲ្យ​ទិញ​ខ្សែ​ប្រយុទ្ធ​ថ្មី​ឡើយ។ នរណា​គិត​អី​គិត​ទៅ ប៉ុន្តែ​ចំពោះ​ខ្ញុំ គេ​លេង​បាន​យ៉ាង​ល្អ។ ក្រុម​បាន​ធ្វើ​ការ​បង្កើត​ឱកាស​ស៊ុត​បាន​ច្រើន​ ហើយ​ខ្ញុំ​ក៏​អស់​សង្ឃឹម​ដូច​ Benzema ដែរ ប៉ុន្តែ​ធ្វើ​ម៉េច​បើ​បាល់​មិន​ចូល​សំណាញ់​ទី"។

សូម​បញ្ជាក់​ផង​ដែរ​ថា ខ្សែ​ប្រយុទ្ធ Benzema បាន​បង្ហាញ​ទម្រង់​លេង​មុខ​ទី​មិន​សូវ​បាន​ល្អ​ប៉ុន្មាន​ទេ តាំង​ពី​រដូវ​កាល​ថ្មី​នេះបានចាប់​ផ្ដើម​ ដោយ​ស៊ុត​ចូល​ត្រឹម​តែ ២​គ្រាប់​ប៉ុណ្ណោះ​ក្នុង​លីគ​កំពូល​អេស្ប៉ាញ៕

ចុចអាន៖


ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី