Arsenal យល់ព្រមតម្លៃរួចរាល់លើកីឡាករ Sevilla ម្នាក់
- 2017-12-14 04:57:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Arsenal យល់ព្រមតម្លៃរួចរាល់លើកីឡាករ Sevilla ម្នាក់
ចន្លោះមិនឃើញ
ក្លឹបកាំភ្លើងធំ Arsenal បានយល់ព្រមតម្លៃខ្លួន ៣៥,៣លានផោន លើខ្សែបម្រើរបស់ក្រុម Sevilla កីឡាករ Steven N'Zonzi។ នេះបើតាមការឲ្យដឹងពីសារព័ត៌មានអេស្ប៉ាញ។
តាមប្រភពខាងលើ កីឡាករបារាំងដែល Arsenal យល់ព្រមតម្លៃផ្ដាច់កុងត្រា ៣៥,៣លានផោន នឹងបញ្ចប់ការផ្ទេររួចរាល់នៅទីផ្សារដោះដូរនៅខែ មករាខាងមុខ។ N'Zonzi នឹងបានប្រាក់លើកទឹកចិត្ត២,៦លានផោន ប្រសិនជួយក្រុមទទួលបានសមិទ្ធផលល្អ។
កីឡាករវ័យ២៨ឆ្នាំ ដែលធ្លាប់បង្ហាញបំណងចង់ចេញពី La Liga នៅខែមករា ខាងមុខ បានខ្ទាតចេញពីជម្រើសដំបូងរបស់ Sevilla ចាប់តាំងពីអង្គុយកៅអីបម្រុងនៅវគ្គទីមួយ ពេលស្មើគ្នា ៣-៣ជាមួយ Liverpool នៅ Champions League កាលពីថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៧។ មិនមែនជារឿងប្លែកទេ ដែល N'Zonzi មកកាន់ទឹកដីអង់គ្លេស ព្រោះគេក៏ធ្លាប់ជាកីឡាកររបស់ Blackburn Rovers និង Stoke Cityអំឡុងឆ្នាំ២០០៩ ដល់ ២០១៥៕
ចុចអាន៖