Ronaldo បំបែក​កំណត់ត្រា​មួយ​នៅ Club World Cup 

  • 2017-12-14 02:50:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​រក​បាន​មួយ​គ្រាប់​ជួយ Real Madrid ឈ្នះ  Al Jazira កីឡាករ​ Cristiano Ronaldoបាន​វ៉ា Lionel Messi និង Luis Suarez ឡើង​ឈរ​ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ FIFA  Club World Cup។

ខ្សែ​ប្រយុទ្ធ​របស់ Barcelona ទាំង​ពីរ​មាន​៥​គ្រាប់​ក្នុង​ដៃ​ បន្ទាប់​ពី​ធ្លាប់​ចូល​លេង​ក្នុង​កម្មវិធី​នេះ​នា​ពេល​កន្លង​ទៅ។ Ronaldo ដែល​មាន​គ្រប់​ស្មើ​ជាមួយ Messi និង Suarez ក្រោយ​រក​បាន​មួយ​គ្រាប់​កាល​ពី​យប់​មិញ គេ​បាន​ឡើង​៦​គ្រាប់ ឈរ​ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​តែ​ម្នាក់​ឯង​គត់។

នេះ​គឺ​​ជា​ការ​បង្ហាញ​ខ្លួន​លើក​ទី​៤​របស់​កីឡាករ​ព័រទុយហ្គាល់​នៅ​ព្រឹត្តិការណ៍ Club World Cup ដោយ​គេ​រក​បាន​គ្រាប់​ដំបូង​​នៅ​ឆ្នាំ​២០០៨ ពេល​លេង​នៅ Manchester United។​ បន្ទាប់​មក​នៅ​ឆ្នាំ​២០១៤ គេ​បាន​បង្ហាញ​វត្តមាន​ម្ដង​ទៀត​ជាមួយ Madrid តែ​មិន​អាច​រក​គ្រាប់​បាល់​បាន។ នៅ​ឆ្នាំ​២០១៦ ម្ចាស់​ពាន Ballon d’Or មាន​លេង​ក្នុង​កម្មវិធី​នេះ​សាជាថ្មី និង​រក​បាន​៤​គ្រាប់។

ចុងក្រោយ​នៅ​ឆ្នាំ​២០១៧ រក​បាន​មួយ​គ្រាប់​ទៀត តែ​ការ​ប្រកួត​មិន​ទាន់​អស់​ទេ នៅ​សល់​វគ្គ​ផ្ដាច់ព្រ័ត្រ​​មួយ​ប្រកួត​ទៀត​ជួប​ជាមួយ​ក្រុម  Grêmio នៅ​ថ្ងៃ​ទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៧​នេះ ដូច្នេះ​ Ronaldo នៅ​សល់​ឱកាស​រក​គ្រាប់​បាល់​បន្ថែម៕

ចុចអាន៖

ប្រភព៖ Metro   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី