McLaren 720S​ ​តម្លៃ​ជាង​ ​៤០​ ​ម៉ឺន​ដុល្លារ​ ​ដាក់​លក់​គិត​ជា​ ​Bitcoins

  • 2017-12-15 04:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ស្ព័រ​ដ៏​ទំនើប​របស់​ ​McLaren​ ​ម៉ូដែល​ ​720S​ ​មួយ​គ្រឿង​ត្រូវ​គេ​ដាក់​លក់​គិត​ជា​ ​Bitcoins​ ​ប្រមាណ​ ​២៥​ ​ឯកតា​ ​ដែល​ស្មើ​ប្រមាណ​ ​៤១៨ ៥២៣​ ​ដុល្លារ​លើ​វេបសាយ​រថយន្ត​មួយ​របស់​សហរដ្ឋអាមេរិក។

ការ​កំណត់​លក់​ ​McLaren 720S​ ​ជា​មួយ​ ​Bitcoins​ ​២៥​ ​ឯកតា​នេះ​ ​គឺ​ជួយ​ធ្វើ​ឲ្យ​តម្លៃ​រថយន្ត​ស្ព័រ​ដ៏​ទំនើប​របស់​ចក្រភព​អង់គ្លេស​នេះ​ខ្ពស់​ជាង​តម្លៃ​ទីផ្សារ​ប្រមាណ​ ​១០​ ​ម៉ឺន​ដុល្លារ។ នេះ​បើ​យោង​តាម​តម្លៃ​ក្នុង​ទីផ្សារ​សហរដ្ឋអាមេរិក។

ម្ចាស់​ ​McLaren 720S​ ​ខាង​លើ​បាន​បញ្ជាក់​ថា​ ​រថយន្ត​នេះ​ទើប​បើកបរ​បាន​ចម្ងាយ​ប្រមាណ​ ​៧៥០​ ​ម៉ាយ​ ​ឬ​ស្មើ​ប្រមាណ​ ​១ ២០០​ ​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ ​ហើយ​វា​បំពាក់​មក​ជា​មួយ​យ៉ាន់​ស្ព័រ​ដ៏​ពិសេស​ ​កៅអី​អេឡិចត្រូនិក​អាច​បញ្ចេញ​កម្ដៅ​ ​ប្រព័ន្ធ​ស៊ីមាំង​ជួយ​ម៉ាស៊ីន​ឡាន​ខ្លាំង​ជាង​ធម្មតា៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ carscoops   ប្រែ​សម្រួល៖ រដ្ឋ