កំពុងថតរូប Selfie ក្បែរផ្លូវដែក ស្រាប់តែរថភ្លើងមកដល់ បុកគួរឲ្យរន្ធត់
- 2017-12-15 07:04:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពុងថតរូប Selfie ក្បែរផ្លូវដែក ស្រាប់តែរថភ្លើងមកដល់ បុកគួរឲ្យរន្ធត់
ចន្លោះមិនឃើញ
ក្មេងស្រីជំទង់ជនជាតិឥណ្ឌូនេស៊ីម្នាក់ឈ្មោះ Ely Hayati អាយុ ១៦ឆ្នាំ បានរងរបួសស្រាំលលាដ៍ក្បាល ដោយសារតែត្រូវបានបុកដោយរថភ្លើងមួយ ខណៈពេលដែលនាងនិងមិត្តភក្តិកំពុងឈរថតរូប Selfie យ៉ាងសប្បាយរីករាយ។
មុនពេលកើតហេតុ ពួកគេនិយាយថា ពួកគេបានដើរតាមផ្លូវរថភ្លើង Purjworejo ក្នុងខេត្តចាវ៉ា ដើម្បីថតរូប Selfie ។ បន្ទាប់មកមិត្តភក្តិរបស់ពួកគេឈ្មោះ Ely Hayati ដែលឈរនៅខាងក្រោយគេនោះ ត្រូវបានរថភ្លើងបុកចំក្បាលខណៈពេលឆ្លងកាត់។ រូបថតពេលដែលនាងត្រូវបានបុកដោយរថភ្លើង ត្រូវបានថតជាប់នៅក្នុងកាមេរ៉ាទូរសព្ទដៃ ហើយមិត្តភក្តិផ្សេងទៀតរបស់នាងបានប្រតិកម្មភ្លាមដើម្បីគេចចេញពីរថភ្លើង។
ក្មេងស្រីនោះត្រូវបានគេរាយការណ៍ថា ត្រូវបានរថភ្លើងបុកប៉ើង ៤ ទៅ ៥ ម៉ែត្រ និងបានរងរបួសស្រាំលលាដ៍ក្បាលធ្ងន់ធ្ងរ។ ភ្លាមៗនោះ នាងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងស្រុកមួយ ដើម្បីព្យាបាលទាន់ពេលវេលា ប៉ុន្តែគ្រូពេទ្យនិយាយថា នាងនឹងត្រូវការការយកចិត្តទុកដាក់បន្ថែមទៀត ហើយគ្រូពេទ្យមិនទាន់អាចបញ្ជាក់ថា តើនាងនឹងទទួលរងការប៉ះពាល់ខួរក្បាលរយៈពេលយូរឬយ៉ាងណានោះទេ៕
ចុចអាន៖
អ្នកទេសចរនាំគ្នាថតរូបនៅមុខភ្នំភ្លើងបាលីដែលរៀបផ្ទុះ ខណៈអ្នកភូមិភ័យបះសក់
បុរសចម្លែក ងូតភក់កម្អែលភ្នំភ្លើងសម្រាប់ពិធីលាងជម្រះរបស់ហិណ្ឌូ
មកស្គាល់ ក្រុមកុលសម្ព័ន្ធដ៏អាថ៌កំបាំង ដែលធ្លាប់គិតថា មានតែពួកគេនៅលើលោក