​​៣ ​ចំណុច​អាទិភាព ឆាយ បូរ៉ា ត្រូវ​ដោះ​ស្រាយ​ក្រោយ​ពី​ជាប់​ប្រធាន​សមាគម​​ភាព​យន្ត

  • 2017-12-15 09:56:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​​ជាប់​ឆ្នោត​ជា​ប្រធាន​សមាគម​ភាព​យន្ត​កាល​​ពី​ថ្ងៃ​ទី​​​ ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ម្សិលមិញ​នេះ​លោក ឆាយ បូរ៉ា ចាងហ្វាង​ផលិតកម្ម​ដើម​ត្នោត​​មាន​យុទ្ធសាស្ត្រ​​៣ ចំណុច​ដែល​ត្រូវ​ដោះ​ស្រាយ​នា​ពេល​ខាង​មុខ​។

ទាំង​៣​ចំណុច​ដែល​ត្រូវ​ដោះ​ស្រាយ​លោក​ ឆាយ បូរ៉ា បាន​ប្រាប់​Sabay ថា​ មាន​ដូច​ជា​៖

ចំណុច​ទី​១​ លើក​ស្ទួយ​វិស័យ​ភាព​យន្ត​ខ្មែរ​ ​ដោយ​ដោះ​ស្រាយ​ពន្ធ​ដា​ នឹង​ដាក់​ពាក្យ​ស្នើ​ទៅ​កាន់​ប្រមុខ​រាជរដ្ឋាភិបាល​​ឲ្យ​លើក​លែង​ពន្ធ​​គ្រប់​ប្រភេទ​ លើ​វិស័យ​ភាព​យន្ត​ខ្មែរ​​រយៈ​ពេល​១០​ឆ្នាំ​។

ចំណុច​ទី​២​ ពង្រឹង​​គុណ​ភាព​​ក្នុង​ការ​ផលិត​ភាព​យន្ត​​ឲ្យ​មាន​​​កម្រិត​ស្តង់​ដា​ខ្ពស់​​​អាច​យក​ទៅ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ជិត​ខាង​បាន​ ដោយ​​បង្កើត​ការ​បណ្ដុះ​បណ្ដាល​​ផ្នែក​តែង​និពន្ធ​ ថត ដឹកនាំ​សម្ដែង​ កាត់ត​វីដេអូ។

ចំណុច​ទី​៣ ទាក់​ទង​ដើម​ទុន​ក្នុង​ការ​ផលិត​រឿង​ដូច​ជា៖ ចំពោះ​​អ្នក​មាន​សមត្ថភាព​តែ​មិន​មាន​ធនធាន​ក្នុង​ការ​ផលិត​ ដូច្នេះ​ក្នុង​នាម​ លោក​ជា​ប្រធាន​សមាគម​ភាព​យន្ត​មួយ​រូប​ ត្រូវ​ស្វែង​រក​អ្នក​​មាន​ធន​ធាន​ឲ្យ​មក​សហការ​គ្នា​ជាមួយ​អ្នក​គ្មាន​ធន​ធាន​ផលិត​។​

លោក ឆាយ បូរ៉ា បន្ថែម​ថា​៖​ “​តែ​៣​ចំណុច​ហ្នឹង​សិន​ទេ​ ព្រោះ​បើ​យើង​ធ្វើ​បាន​៣​ចំណុច​នេះ​ហើយ​ ភាពយន្ត​ខ្មែរ​យើង​អាច​នាំ​ចេញ​ទៅ​​ចាក់​បញ្ចាំង​ក្រៅ​ប្រទេស​បាន​ហើយ​"៕

​​​​​​​​​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី