តារា​ផលិតកម្ម YG ម្នាក់​ទៀត​ហើយ​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​ពី​បទ​ប្រើ​ប្រាស់​​គ្រឿង​​ញៀន

  • 2017-12-15 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិត​ករ​ និង​ជា​តារា​ចម្រៀង​ Hip-Hop ប្រចាំ​ផលិត​កម្ម YG មាន​ឈ្មោះ​ថា​ Kush ត្រូវ​បាន​ជាប់​ទោស​ពី​បទ​ជួញ​ដូរ​ថ្នាំ​ញៀន​។

តាម​របាយការណ៍​របស់​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា​ Kush បាន​ទិញ​ថ្នាំ​កូកាអ៊ីន​​ចំនួន ១,៨​ក្រាម​ពី​​មនុស្ស​ម្នាក់​តាម​រយៈ​បណ្ដាញ​សង្គម។

តារា​ចម្រៀង​រូប​នេះ​បាន​ទៅ​យក​​ថ្នាំ​នេះ​តាម​ប្រអប់​នៅ​ប៉ុស្តិ៍​ប្រៃសណីយ៍។ ពេលនោះ​ប៉ូលិស​​ទទួលបាន​ព័ត៌មាន​សម្ងាត់​ពី​ជន​​អនាមិក​ ហើយ​ក៏​ចេញ​ប្រតិបត្តិការ​ ចាប់​ឃាត់​ខ្លួន​តារា​ប្រុស​រូប​នេះ​តែ​ម្ដង។ Kush បាន​ទទួល​ស្គាល់​ទោស​កំហុស​ ព្រមទាំង​សារភាព​ថា​ លោក​ពិត​ជា​ធ្លាប់​បាន​ប្រើប្រាស់​ថ្នាំ​នេះ​ដើម្បី​បន្ធូរ​អារម្មណ៍​តាន​តឹង។ លោក​ថែម​ទាំង​ទទួល​ស្គាល់​ថា​បាន​ទិញ​ថ្នាំ​ទាំង​នោះ​២​ដង​រួច​មក​ហើយ។

ទោះ​ជា​បាន​សារភាព​ហើយ​ក្តី​ក៏​ប៉ូលិស​ និងខាង​ផលិតកម្ម​របស់​លោក​ (ផលិតកម្មតូច​របស់​ YG) នៅ​តែ​បន្ត​ស៊ើប​អង្កេត​បន្ថែម​ទៀត​លើ​ករណី​របស់​លោក​នេះ៕

ប្រភព៖ Koreaboo   ប្រែសម្រួល៖ អន សុភក្ត្រា