រថយន្ត​ស្ព័​រចេះ​ហោះ​ល្បឿន​លឿន​កប់​ពពក​ដំបូងបង្អស់ ត្រៀម​ហោះ​លើ​មេឃ​ឆ្នាំក្រោយ

  • 2017-12-16 03:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Samson Motors បាន​ចូលរួម​ការប្រកួតប្រជែង​ដើម្បី​ឱ្យមាន​រថយន្ត​ចេះ​ហោះ​ដំបូងបង្អស់​នៅលើ​មេឃ ជាមួយនឹង​រថយន្ត​ស្ព័​រ​ល្បឿន ៣២០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដំបូង​គេ​បង្អស់​នៅលើ​ពិភពលោក ដែលមាន​ឈ្មោះថា Switchblade​។​

​រថយន្ត​ស្ព័​រ Switchblade អាច​បើកបរ​នៅ​កម្ពស់​ជិត ៤ គីឡូម៉ែត្រ និង​ល្បឿន​អតិបរមា ៣២០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង (km/h) និង​ត្រូវបាន​បំពាក់​ជាមួយនឹង​ឆត្រយោង​សុវត្ថិភាព​។​ ​ក្រុមហ៊ុន Samson Motors បាន​អះអាងថា​រថយន្ត​នេះ​នឹង​ត្រៀម​ដាក់លក់​នៅ​និ​ទាឃ​រដូវ​ឆ្នាំ ២០១៨ ជាមួយនឹង​តម្លៃ​ចាប់ផ្តើម​ពី ១២ ម៉ឺន​ផោន(១៦ ម៉ឺន​ដុល្លារ​)​។​

​រថយន្ត​ស្ព័​រ Switchblade គឺជា​រថយន្ត​មាន​កង់​បី រចនា​ឡើង​ដោយ​ក្រុមហ៊ុន Samson Motors ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋ​អូ​រី​ហ្គិ​ន សហរដ្ឋអាមេរិក​។​ ​រថយន្ត​នេះ​មាន​កៅអី ២ និង​នៅពេល​ស្ថិតនៅ​លើដី គឺមាន​ប្រវែង ៥,១ ម៉ែត្រ​។​ ​ប៉ុន្តែ​វា​ក៏មាន​ស្លាប​វែង​និង​កន្ទុយ​ដែល​អាច​ដកចេញ​បាន ដោយ​ធ្វើឱ្យ​វា​មាន​ប្រវែង​សរុប ៦,២ ម៉ែត្រ ដែល​មានន័យថា វា​អាច​ប្រើ​បាន​ទាំង​នៅលើ​ផ្លូវថ្នល់​និង​នៅលើ​មេឃ​។​

​នៅ​លើដី​ល្បឿន​កំពូល​របស់ Switchblade គឺ ១៦០ km/h ខណៈពេល​នៅលើ​មេឃ​វា​អាចមាន​ល្បឿន ៣២០ km/h​។​ ​ខុសពី​រថយន្ត​ចេះ​ហោះ​ដទៃទៀត ដែល​ហោះ​និង​ចុះចត​បាន​ក្នុង​ទម្រង់​បញ្ឈរ រថយន្ត Switchblade នេះ​មិនអាច​ហោះ​ចេញពី​ផ្លូវ​ធម្មតា​បានទេ គឺ​ត្រូវ​ហោះ​ចេញពី​ព្រលានយន្តហោះ​ធម្មតា​។​

​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Samson បាន​និយាយថា “​អ្នក​អាច​បើករថយន្ត Switchblade ទៅ​ព្រលានយន្តហោះ​សាធារណៈ​ណាមួយ​ដើម្បី​ហោះហើរ និង ចុះចត​នៅ​អាកាសយានដ្ឋាន​សាធារណៈ​ណាមួយ ដែល​អ្នកមាន​សិទ្ធិ​ពិសេស​”​។​

​អំពី​ម៉ាស៊ីន​វិញ រថយន្ត​ស្ព័​រ Switchblade ត្រូវបាន​បំពាក់​ដោយ​ម៉ាស៊ីន V4 ខ្នាត ១,៦ លីត្រ កម្លាំង ១៩០ សេះ ដែល​អាចឱ្យ​វា​បើកបរ​បាន​ចម្ងាយ ៧២៤ គីឡូម៉ែត្រ​ពី​ធុង​ប្រេង​ចំណុះ ១១៣ លីត្រ​របស់​វា​៕

ប្រភព៖ rasmeinews.com