ទីបំផុត ដឹងថ្ងៃរៀបអភិសេករបស់ ព្រះអង្គម្ចាស់ Harry ហើយ តែចំថ្ងៃពិសេសមួយ!

  • 2017-12-16 08:50:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះអង្គ​ម្ចាស់​អង់គ្លេស Harry និង​តារា​សម្ដែង​ស្រី​អាមេរិក Meghan Markle ទើប​តែ​បាន​ប្រកាស​កាលបរិច្ឆេទ​នៃ​ថ្ងៃ​រៀប​អភិសេក​របស់​ទ្រង់។

ព្រះអង្គ​ម្ចាស់​អង់គ្លេស Harry និង​តារា​សម្ដែង​ស្រី​អាមេរិក Meghan Markle

កូនកំលោះ​ព្រះជន្ម ៣៣វស្សា និង​កូន​ក្រមុំ​វ័យ ៣៦ឆ្នាំ​ខាងលើ នឹង​រៀប​អភិសេក​ជាមួយ​គ្នា នៅ​ថ្ងៃ​សៅរ៍ ទី១៩ ខែ​ឧសភា ឆ្នាំ២០១៨ ខាង​មុខ​នេះ។ ផ្ទុយទៅវិញ វា​ជា​ដំណឹង​អាក្រក់​មួយ​សម្រាប់​ព្រះអង្គម្ចាស់ William ដែល​ត្រូវ​ជា​ព្រះរៀម​របស់ ព្រះអង្គម្ចាស់ Harry។

នៅថ្ងៃទី១៩ ខែ​ឧសភា ឆ្នាំ២០១៨ គឺ​ជា​ថ្ងៃ​នៃ​ការ​ប្រកួត​បាល់ទាត់ ដើម្បី​ដណ្ដើម​ពាន​រង្វាន់ FA Cup វគ្គ​ផ្ដាច់ព្រ័ត្រ ខណៈ​ព្រះអង្គម្ចាស់ William គឺ​ជា​ប្រធាន FA។ ដូច្នេះ ព្រះអង្គម្ចាស់ William ត្រូវ​សម្រេច​ថា​យាង​ទៅ​ចូលរួម​ការ​ប្រកួត FA Cup វគ្គ​ផ្ដាច់ព្រ័ត្រ ឬ​ពិធី​រៀបអភិសេក​របស់​ព្រះអនុជ។

ព្រះអង្គ​ម្ចាស់​ William និង ព្រះអង្គ​ម្ចាស់​ Harry

យ៉ាងណាមិញ អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម Twitter បាន​នាំ​គ្នា​បញ្ចេញ​មតិ ទាក់ទង​នឹង​ថ្ងៃ​រៀប​អភិសេក​របស់​ទ្រង់​ថា៖

ចុច​អាន៖

ប្រភព៖ indy100   ប្រែ​សម្រួល៖ សេង ឡុង