Real ចង់​បាន​ Conte ទៅ​ជំនួស​ Zidane បើ​បញ្ចប់​រដូវ​កាល​ថ្មីមិនជោគជ័យ

  • 2017-12-17 06:42:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ក្រុម​តោខៀវ​លោក Antonio Conte ជា​ជម្រើស​ដែល​ Real Madrid ចង់​បាន​ដើម្បី​ ជំនួសលោក Zinedine Zidane ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Metro កាល​ពី​ថ្ងៃ​សៅរ៍។

គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​កំពុង​រង​សម្ពាធ​ខ្លាំង​ខណៈ​ដឹកនាំ ក្រុម​អធិរាជ​ស​ឈរ​នៅ​លេខ​៤ ក្នុង​តារាង La Liga និង ការ​ជម្រុះ​​ទៅ​១៦​ក្រុម​ចុង​ក្រោយ​ក្នុង​ក្របខ័ណ្ឌ Champions League តែ​ពិន្ទុ​តាម​ពី​ក្រោយ Spurs សម្រាប់​ការ​ប្រកួត​តាម​ពូល។

កុងត្រា​របស់​អតីត​កីឡាករ និង បច្ចុប្បន្ន​ជា​គ្រូ​បង្វឹក​​ដែល​មាន​រហ័ស​នាម​ថា zizou ​​នៅ​ទឹកដី​Bernabeuនឹង​បញ្ចប់​នៅ​ចុង​រដូវ​កាល ហើយ​ក្លឹប​ទំនង​ជា​​នឹង​មិន​បន្ត​កុងត្រា​ឡើយ​​បើ Zidane នៅ​តែ​បន្ត​ដឹក​នាំ​មិន​ល្អ​ដូច​សព្វ​ថ្ងៃ។ ​ Conte នៅ​មាន​រយៈ​ពេល ១៨ ខែ​ដើម្បី​បន្ត​កិច្ចសន្យា​ដែល​មាន​ស្រាប់​នៅ Stamford Bridge ប៉ុន្តែ Carlo Ancelotti ត្រូវ​បាន​គេ​និយាយ​ថា​បាន​រៀប​បង្វិច​ខោអាវ​ទៅ​ចាំ​ជំនួស​កន្លែង​លោក Conte រួច​ជា​ស្រេច​នៅ​ទីក្រុង​ឡុង។

ប្រភព៖ Metro   ប្រែ​សម្រួល៖ សុខ លាងហ៊ត