ឡុង​ សុភី​៖ បើ​​ខ្ញុំ​អត់​ឈឺ​ជើង​វិញ​ Fasurak​ បែប​សន្លប់​​បាត់ហើយ​​

  • 2017-12-18 03:00:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​មក​ពី​ក្លឹប​សាលវ័ន្ត​កីឡា​ ឡុង​ សុភី​ ថា​​បើ​មិន​ឈឺ​ជើង​ទេ ​ខ្លួន​អាច​នឹង​វាយ​​អ្នក​ប្រដាល់​ល្បីឈ្មោះ​របស់​ថៃ​ Fasurak​ សន្លប់​​បាន ​ក្នុង​ការ​ប្រកួត​មិត្តភាព​កាល​ពី​ម្សិលមិញ​នេះ​។​

កីឡាករ​ ឡុង​ សុភី

ឡុង​ សុភី​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ ៣ប្រកួត​ កន្លង​មក​នេះ​រូប​គេ​មិន​ដែល​បាន​រត់​យក​កម្លាំង​ស៊ុហ្វ​នោះ​ទេ​ ព្រោះ​ឈឺ​ប្រអប់​ជើង​ស្ដាំ​តាំង​ពី​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​ជា​មួយ​ ឡៅ​ ចន្រ្ទា​ មក​ម្ល៉េះ។​ បើ​និយាយ​ពី​ការ​ប៉ះ​គ្នា​ជា​អ្នក​ប្រដាល់​ថៃ​ Fasurak​ មិន​ជា​ពិបាក​ឡើយ​ ដោយ​សារ​ឃើញ​ពី​ចំណុច​ខ្សោយ​របស់​ថៃ​ម្នាក់​នេះ​ច្រើន​អំឡុង​ពេល​ប្រកួត​ម្សិលមិញ។​

កីឡាករ​ថៃ​ Fasurak​
ឡុង​ សុភី​ ក្រហម​

អ្នក​លេង​ជង្គង់​ខាង​លើ​បន្ត​ថា​ ប្រសិន​បើ​រូប​គេ​បាន​រត់​ខ្លះ​ហើយ​មាន​ស៊ុហ្វ​ជាង​នេះ​បន្តិច​ នោះ​សម្រុក​ខ្លាំង​ថែម​ទៀត​ថៃម្នាក់​នេះ​នឹង​សន្លប់​ហើយ។​ Fasurak​ មាន​ចំណុច​ល្អ​មួយ​សម​ជា​អ្នក​ប្រដាល់​ជើង​ចាស់​ដែល​មាន​បទ​ពិសោធ​ច្រើន​ នោះ​គឺ​គេ​ចេះ​ធាក់​កាត់​បាន​លឿន​ អាច​និយាយ​ថា​គេ​វ៉ៃ​ឆ្លាត​ការពារ​មិន​ឲ្យ​សន្លប់​បាន។​

ឡុង​ សុភី​ ពេល​ឈ្នះ​ Fasurak​

ឡុង​ សុភី​ មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ឡើង​កូដ​ខ្លាំង​មែន​ទែន​លទ្ធផល​ល្អ​ស្ទើរ​តែ​មិន​ចាញ់​ទាល់តែ​សោះ។​ ម្សិលមិញ​នេះ​អ្នក​ប្រដាល់​កម្ពុជា​រូប​នេះ​ឈ្នះ​ជើង​ខ្លាំង​ Fasurak​ ដោយ​ពិន្ទុ​ផង​ដែរ​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍៕​

អត្ថបទ៖ នួន ស៊ីណា​