Justin និង Selena ចំណាយ​ពេល​ផ្អែម​ល្ហែម​ជាមួយ​គ្នា​នៅ​ទី​ក្រុង Seattle

  • 2017-12-18 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណង​ស្នេហ៍​រវាង​​តារា​ចម្រៀងJustin Bieber និងSelena Gomez កាន់​តែ​ផ្អែមល្ហែម​ខ្លាំង​ឡើង ខណៈ​ពួក​គេ​ទាំង​២​បាន​ចាក​ចេញ​ពី​ទី​ក្រុង Los Angeles តាម​យន្តហោះ​ឯកជន​មួយ​ទៅ​​កាន់​ទីក្រុង Seattle កាល​ពី​ថ្ងៃ​សៅរ៍។

តាម​ប្រភព​មួយ​បាន​ឲ្យ​ដឹង​ថា គូ​ស្នេហ៍​មួយ​គូ​នេះ​បាន​ចំណាយ​ពេល​ផ្អែមល្ហែម​ជាមួយ​គ្នា​ និង​បាន​ញ៉ាំ​អាហារ​បន្តិច​បន្តួច​នៅ​ក្នុង​ហាងSugar Factory។ ជាង​នេះ​ទៅ​ទៀត អ្នក​ឃើញ​ផ្ទាល់​បាន​ប្រាប់​ថា​តារា​ចម្រៀង Justin Bieber សប្បាយ​រីករាយ​ជា​ខ្លាំង រហូត​ដល់​ថ្នាក់​ឡើង​រាំ​ថែម​ទៀត​ផង។

ប្រភព​មួយ​ផ្សេង​ទៀត​ក៏​​បាន​ប្រាប់​វិប​សាយ E! News ដែរ​ថា៖ "Selena និង Justin ​ពិត​ជា​សប្បាយ​រីក​រាយ​ណាស់។ Justin ពិត​ជា​ស្រលាញ់ Selena ខ្លាំង។ លោក​តែង​តែ​បញ្ចេញ​អារម្មណ៍​ពិត​ប្រាកដ​ពេល​ដែល​នៅ​ជាមួយ​នាង។ ពួក​គេ​នៅ​តែ​ស្វែង​យល់​ចិត្ត​គ្នា​​​បន្ត​ក្នុង​​ឋានៈ​​​​ជា​មនុស្ស​ពេញវ័យ​រៀង​ៗ​ខ្លួន"។ ប្រភព​ដដែល​នេះ​ក៏​បាន​បន្ត​ទៀត​ថា តារា​ចម្រៀង​មួយ​គូ​នេះ​មាន​គម្រោង​ចំណាយ​ពេល​ក្នុង​ថ្ងៃ​​ឆ្លង​ឆ្នាំ​ជាមួយ​គ្នា​ផង​ដែរ។ ប៉ុន្តែ​ពួក​គេ​មិន​បាន​ប្រាប់​ថា​ធ្វើ​នៅ​ទី​ណា​នោះ​ទេ។ ពួក​គេ​នៅ​តែ​រក្សា​ការ​សម្ងាត់​ពី​ទំនាក់ទំនង​របស់​ខ្លួន​ហើយ​ថែម​ទាំង​មិន​ហ៊ាន​ទៅ​ចូលរួម​កម្មវិធី​របស់​តារា​ណា​មួយ​ជាមួយ​គ្នា​​​ទៀត​ផង។ ​

នេះ​មិន​មែន​ជា​លើក​ទី​ ១ទេ​ដែល តារា​ចម្រៀង​មួយ​គូ​នេះ​ត្រូវ​អ្នក​គាំ​ទ្រ​ឃើញ​ ថា​បាន​ចំណាយ​ពេល​ជាមួយ​គ្នា។ មហាជន​ប្រទះ​ឃើញ​ពួក​គេ​នៅ​ជាមួយ​គ្នា​ជាច្រើន​លើក​មក​ហើយ ចាប់​តាំង​ពី​តារា​ចម្រៀង​ស្រី​រូប​នេះ​បាន​បែក​បាក់​ពី​អតីត​មិត្ត​ប្រុស​របស់​នាង (The Weeknd) ​កាល​ពី​ប៉ុន្មាន​ខែ​មុន​នោះ​មកម្ល៉េះ៕

ប្រភព៖ Eonline   ប្រែសម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី