KaKa អតីត​កីឡា​ឆ្នើម​ជម្រើស​ជាតិ​ប្រេស៊ីល​ប្រកាស​ចូល​និវត្តន៍

  • 2017-12-18 02:46:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​​ឆ្នើម​ប្រេស៊ីល ឈ្មោះ​ពេញ Ricardo Izecson dos Santos Leite ដែល​គ្រប់​គ្នា​ស្គាល់​ថា KaKa​នោះ​ បាន​ប្រកាស​ចូល​និវត្តន៍​ពី​ពិភព​បាល់ទាត់​ហើយ ក្នុង​វ័យ​៣៥​ឆ្នាំ។

KaKa បាន​ចំណាយ​ពេល​សម្រាប់​រដូវ​កាល​ចុងក្រោយ​របស់​ខ្លួន​លេង​នៅ​លីគ​អាមេរិក MLS ជាមួយ​ក្រុម Orlando City។ អតីត​ជម្រើស​ជាតិ​ប្រេស៊ីល​រូប​នេះ​លេង​ប្រកួត​ចុងក្រោយ​​បង្អោះ​​ទល់​នឹង​ក្រុម Colombus Crew កាល​ពី​ខែ តុលា​ឆ្នាំ​នេះ​ គ្រា​នោះ Orlando City ចាញ់ ១-០។

ដំណឹង​នៃ​ការ​ចូល​និវត្តន៍​នេះ​អតីត​កីឡាករ AC Milan បាន​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម​ Twiltter ផ្លូវ​ការ​របស់​ខ្លួន។ KaKa ចាប់​ផ្ដើម​​អាជីព​លេង​បាល់​ដំបូង​ក្នុង​ឆ្នាំ​២០០១ ជាមួយ​ក្រុម​ក្នុង​ស្រុក​កំណើត Sao Paulo។ ឆ្នាំ​២០០៣​ក៏​បាន​ផ្លាស់​មក AC Milan ក្នុង​ប្រទេស​អ៊ីតាលី​ដែល​ជា​កន្លែង​ធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​រូប​គេ។ លេង​នៅ​ទី​នោះ​បាន​៦​ឆ្នាំ បុរស​សង្ហា​រូប​នេះ​ក៏​បាន​ផ្លាស់​មក​ក្លឹប​យក្ស Real Madrid ក្នុង​តម្លៃ​ខ្លួន​៦៨,៥​​លាន​អឺរ៉ូ​ក្នុង​ឆ្នាំ​២០០៩។ បន្ទាប់​មក​ឆ្នាំ​២០១៣ ក៏​បាន​ត្រលប់​ទៅ AC Milan​ វិញ​ មុន​ពេល​ទៅ​លេង​ឲ្យ Sao Paulo មួយ​រយៈ​នា​ឆ្នាំ​២០១៤។ ចុងក្រោយ​២០១៤​ដល់​២០១៧ KaKa លេង​នៅ Orlando City រហូត​ចប់​អាជីព។​

និយាយ​ពី​សមិទ្ធផល​ខ្សែ​ប្រយុទ្ធ​ជំនាញ​ជើង​ស្ដាំ​បាន​ជួយ​ក្រុម​ ប្រទេស​និង​ខ្លួន​ឈ្នះ​ពាន​ជា​ច្រើន​ដូច​ជា នាំ​ប្រេស៊ីល​លើក​ពាន World Cup ២០០២ ជួយ Milanឈ្នះ Serie A, Italian super cup និង Champions League  ជា​ដើម។ ចំណែក​អំឡុង​ពេល​នៅ Madrid គេ​បាន​នាំ​ក្រុម​លើក​ពាន La Liga និង Spanish cup។ ចំពោះ​ពានរង្វាន់​ផ្ទាល់​ខ្លួន​ដែល​ទទួល​បាន​មាន FIFA Ballon d'Or ២០០៧ និង UEFA best player in Europe ២០០៧៕ ​​​​​​

ចុចអាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី