មុនការ និងក្រោយការ ៣ ថ្ងៃ កូនកំលោះកូនក្រមុំ ត្រូវមានតំណមនេះ

  • 2017-12-18 06:45:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុនរៀបការ និងក្រោយរៀបការ ៣ ថ្ងៃ ចាស់ៗប្រាប់ថាមិនឲ្យចេញក្រៅ ផ្ទះ ឬ ធ្វើដំណើរផ្លូវឆ្ងាយឡើយ ព្រោះខ្លាចជួបរឿងមិនល្អដោយយថាហេតុ។

លោកតាអាចារ្យការ ជុំ កុសល្យ វ័យ ៦០ ឆ្នាំ បានបញ្ជាក់ជុំវិញបញ្ហានេះថា ចាស់ៗបរមបុរាណ ប្រកាន់ណាស់ មុនការ និងក្រោយការ ៣ ថ្ងៃនេះ ព្រោះបើតាមជំនឿថា នៅតាមផ្លូវ មានខ្មោចព្រាយបិសាចអនាថាដែលនាំឲ្យអ្នកអាចជួបគ្រោះថ្នាក់បាន។

លោកតាម្នាក់ទៀត ឈ្មោះ រ៉ុំ នៅខេត្តព្រៃវែង បានលើកឡើងថា មិនមែនគ្រប់គ្នាសុទ្ធតែជឿងប់ងុលលើអប្បិយជំនឿនោះទេ តែក៏មិនអាចបំពានបានដែរ ព្រោះគ្រោះថ្នាក់មើលអត់ឃើញទេ។ ៣ ថ្ងៃមិនយូរទេ នៅផ្ទះរៀបចំចាត់ចែង មុនពិធីរៀបការមកដល់ ជាចំណែកមួយជួយឲ្យពិធីកាន់តែរលូន។

លោកថា អ្នកខ្លះមិនទាន់ដល់ថ្ងៃរៀបការផង សល់តែ ៣ ថ្ងៃ ពួកគេចេញក្រៅឆ្ងាយ យប់ជ្រៅ ជួនក៏ជួបបញ្ហា គ្រោះថ្នាក់ផ្សេងៗ ធ្វើឲ្យបាត់បង់ជីវិតកូនកំលោះ ឬកូនក្រមុំ នោះនាំតែគ្រួសារទឹកភ្នែក មានវិប្បដិសារី អស់មួយជីវិត។ ដូច្នេះជឿ ឬមិនជឿ គួរតែគោរពទាំងអស់គ្នា៕