រថយន្ត​ចុះ​បញ្ជី​នៅ​កម្ពុជា មាន​ជិត ១​លាន​គ្រឿង​ហើយ!

  • 2017-12-18 10:10:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រកាស​ថា បច្ចុប្បន្ន នៅ​ទូទាំង​ប្រទេស​កម្ពុជា មាន​យានយន្ត​ជាង ៤​លាន​គ្រឿង បាន​ចុះបញ្ជី​ត្រឹមត្រូវ​តាមច្បាប់ ក្នុង​នោះ​រថយន្ត​មាន​ជិត ១​លាន​គ្រឿង។

ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ

របាយការណ៍​ខាង​លើ​នេះ ត្រូវ​បាន​បង្ហាញ​ក្នុង​កិច្ច​ប្រជុំ​រវាង​តំណាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សហការ​ជាមួយ​អង្គការ​ចៃ​ការ​ជប៉ុន ព្រម​ទាំង​អគ្គនាយកដ្ឋាន​គយ និង​ពន្ធដារ នៅ​ថ្ងៃ​ទី១៨ ខែ​ធ្នូ​នេះ។ កិច្ច​ប្រជុំ​នៅ​រាជធានី​ភ្នំ​ពេញ បាន​ត្រួត​ពិ​និត្យ​ល​ទ្ធ​ផល​នៃ​ការដាក់​ឲ្យ​ដំ​ណើ​រការ​ចុះ​បញ្ជី​ផ្ទេ​រ​កម្មសិទ្ធិ និង​ត្រួត​ពិ​និត្យ​លក្ខណៈ​បច្ចេកទេស​យាន​យ​ន្ត តាម​ប្រព័ន្ធ​អន​ឡាញ ដែល​បាន​អនុវត្ត​កាលពី​ចុងឆ្នាំ​២០១៥​។

ក្នុង​កិច្ច​ប្រជុំ ជា​លើក​ទី​៣ នា​ពេល​នេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រួមទាំង​ដៃគូ​ពាក់​ព័ន្ធ បាន​លើកឡើងថា នៅក្នុង​ការអនុវត្ត​តាម​ប្រ​ប្រព័ន្ធ​អន​ឡាញ​នេះ បាន​ដំណើរការ​មិនទាន់​ល្អ​នៅឡើយ ដែល​ត​ម្រូ​វ​ឲ្យ​ក្រសួង​សាធារណការ និង​ដៃគូ​ពាក់​ព័ន្ធ បាន​សម្រេច​កែសម្រួល​យ​ន្ត​ការ​ផ្លូវច្បាប់​ឡើង​វិ​ញ​។

​លោក តូច ចាន់​កុសល រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​លើកឡើងថា នៅ​ឆ្នាំ​២០១៨ ក្រសួង អគ្គនាយកដ្ឋាន​ពន្ធ និង​រដ្ឋាករ ព្រម​ទាំង​ភាគី​ដៃគូ​អភិ​វ​ឌ្ឍ​ន៍​ចៃការ​ជប៉ុន នឹង​រួមគ្នា​កែសម្រួល​យ​ន្ត​ផ្នែក​ច្បាប់មួយ​ចំ​នួន ក្នុង​ការ​ចុះបញ្ជី​ផ្ទេរក​ម្មសិ​ទ្ធិ និង​ត្រួត​ពិ​និត្យ​លក្ខណៈ​បច្ចេកទេស​យាន​យ​ន្ត​។ ការកែសម្រួល​ច្បាប់​នេះ ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុង​ការផ្តល់សេវា​តាម​អន​ឡាយ​ផង និង​ដើម្បី​ធានា​សុវត្ថិភាព​រក្សា​ទិន្ន​ន័យ​ផ្សេងៗ តាម​រយៈ​ការ​កំណត់​អត្តសញ្ញាណ​កម្ម​ត្រឹមត្រូវ បញ្ចៀស​អំពើចោរកម្ម​ណាមួយ កើតមានឡើង​។

​ ​ចំណែក​ប្រធាន​នាយកដ្ឋាន​ន​គ​របាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការ​ន​គ​របាល​ជាតិ លោក​ឧត្តមសេនីយ៍​ឯក រុន រ័ត្ន​វាសនា បាន​លើកឡើងថា សព្វថ្ងៃ សមត្ថកិច្ច មាន​ការ​លំបាក ក្នុង​ការអនុវត្ត​ច្បាប់​លើ​យាន​យ​ន្ត ដែល​មិនបាន​ផ្ទេរ​កម្មសិទ្ធិ​ត្រឹមត្រូវ​។ តាមច្បាប់ អ្នក​ដែល​ទិញ​យានយ​ន្ត​បន្ត​ពី​ម្ចាស់​ដើម ចាំបាច់​ត្រូវ​ទៅ​កាត់​ឈ្មោះ បើ​មិន​ដូច្នោះ​ទេ នឹង​មាន​បញ្ហា​ដល់​ខ្លួន ទាំង​ភាព​ផ្លូវច្បាប់ និង​ការ​ផាក​ពិ​ន័យ​៕​

លោក​ឧត្តមសេនីយ៍​ឯក រុន រ័ត្ន​វាសនា ក្នុង​បទ​សម្ភាសន៍​ជាមួយ Sabay នា​ពេល​កន្លង​មក

ចុចអានអត្ថបទ៖

ប្រភព៖ Kley Kley  

អត្ថបទថ្មី