អាមេរិកធ្លាប់ជះលុយជាង ២០ លានដុល្លារ តាមចាប់ថាសហោះ UFO ដោយសម្ងាត់
- 2017-12-18 12:16:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិកធ្លាប់ជះលុយជាង ២០ លានដុល្លារ តាមចាប់ថាសហោះ UFO ដោយសម្ងាត់
ចន្លោះមិនឃើញ
មន្ទីបញ្ចកោណអាមេរិកបានចំណាយលុយ ២២ លានដុល្លារដើម្បីសិក្សាស្រាវជ្រាវក្នុងកម្មវិធីថាសហោះ Undefined Flying Objects (UFOs) នៅឆ្នាំ ២០០៧-២០១២ ដែលត្រូវបានបញ្ជាក់ដោយក្រសួងការពារជាតិអាមេរិកហើយអតីតមន្ត្រីទទួលបន្ទុកកម្មវិធីនោះប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា កម្មវិធីនេះនៅតែបន្តមកដល់សព្វថ្ងៃ ។
កម្មវិធីសម្ងាត់ដែលក្រសួងការពារជាតិអាមេរិកព្យាយាមបិទបាំងបានបង្ហាញជាសារធារណៈក្នុងសេចក្តីរាយការណ៍តំណាលគ្នាដោយកាសែត Politico និងកាសែត New York Times (NYT) កាលពីថ្ងៃសៅរ៍ដោយដកស្រង់បទសម្ភាសន៍ជាមួយភាគីពាក់ព័ន្ធនឹងកម្មវិធីព្រមទាំងកិច្ចសន្យា បញ្ចកោណនិងឯកសាររបស់សភាផងដែរ ។ កម្មវិធីស្វែងរកការគំរាមកំហែងផ្នែកអាកាសចរណ៍កម្រិតខ្ពស់ ឬ The Advanced Aviation Threat Identification Program ត្រូវបានដឹកនាំដោយអតីតមន្ត្រីយោធាជាន់ខ្ពស់លោក Luiz Elizondo ដែលបានលាលែងពីតំណេងកាលពីថ្ងៃទី ០៤ តុលាហើយក្នុងលិខិតលាលែងរបស់លោកបញ្ជូនទៅរដ្ឋមន្ត្រីក្រសួងការពារជាតិ James Mattis ត្រូវបានមើលឃើញដោយ Politico និង NYT ។
អត្តន័យក្នុងលិខិតនោះមានខ្លឹមសារថា រូបគាត់សោកស្តាយអំពីកង្វះខាតថវិកាសម្រាប់ទ្រទ្រង់គម្រោងនេះតែការពិតវានៅតែបន្តលាក់ខ្លួននៅក្នុងទីអាថ៌កំបាំងដែលនៅឆ្ងាយពីភ្នែកសាធារណៈជនទាំងឡាយ ។ ស្ត្រីអ្នកនាំពាក្យរបស់មន្ទីបញ្ចកោណលោស្រី Dana White ដងស្រង់ដោយ Politico បញ្ជាក់ថា កម្មវិធីប្រមាញ់ UFOs បន្តរហូតដល់ឆ្នាំ ២០១២ នៅពេលវាត្រូវបានលាក់យ៉ាងជិតបំផុតក្រោមឈ្មោះ there were other, higher priority issues that merited funding ឬមានបញ្ហាធំដុំមួយផ្សេងទៀតដែលផ្តល់មូលនិធិហើយវាបានស្ថិតក្នុងការចាប់អារម្មណ៍របស់មន្ទីបញ្ចកោណដើម្បីប្តូរទិសដៅមូលនិធិ ។
យោងតាមកិច្ចសន្យាជាលាយល័ក្ខអក្សរថា ចាប់តាំងពីឆ្នាំ ២០០៨ រហូតដល់ឆ្នាំ ២០១១ ក្រុមហ៊ុនអាកាសចរណ៍ Bigelow បានចំណាយលុយជិត ២២ លានដុល្លារសម្រាប់សភាក្នុងគោលបំណងពង្រីកការស្រាវជ្រាវយ៉ាងទូលំទូលាយ និងវាយតម្លៃការគំរាមកំហែងពីថាសហោះ ។ ជាក់ស្តែងដូចជាឆ្នាំ ២០០៤ មានឧប្បត្តិហេតុលើក្រុង San Diego រួមមានយុទ្ធហោះប្រយុទ្ធ F/A-18F ពីរគ្រឿងនិងវត្ថុហោះពណ៌សដែលមិនស្គាល់អត្តសញ្ញាណ ។ វត្ថុហោះនោះគ្មានស្លាប គ្មានចំហាយផ្សែងចេញពីម៉ាស៊ីន ។ វាមានពណ៌សប្រវែងបណ្តោយ ១២ ម៉ែត្រនិងកម្រាស់ជាង ៣ ម៉ែត្រ ៕