ដំណឹង​ល្អ សម្ដេច ហ៊ុន សែន ផ្ដល់​ភ្លើង​ខៀវ ដោយ​មិន​ចាំបាច់​តម្កល់​ប្រាក់ ចំពោះ​ការ​សុំ​បើក​គ្រឹះស្ថាន​ឧត្តម​សិក្សា​ឯកជន

  • 2017-12-18 13:00:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៧ នេះ នៅ​វិមាន​សន្តិភាព សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​យល់ព្រម​ទៅ​លើ​ការ​សុំ​បើក​គ្រឹះស្ថាន​ឧត្តម​សិក្សា​ឯកជន ដោយ​មិន​ឲ្យ​មាន​ការ​តម្កល់​ប្រាក់​ទៀត​ទេ។ សម្ដេច​នាយក​រដ្ឋមន្ត្រី ថ្លែង​ដូច្នេះ នៅ​ក្នុង​ជំនួប​ជាមួយ​ថ្នាក់​ដឹកនាំ​សមាគម​គ្រឹះស្ថាន​ឧត្តម​សិក្សា​ឯកជន​កម្ពុជា ដែលមាន​សមាជិក ៩២​នាក់ មកពី ៩៣​គ្រឹះស្ថាន កាលពី​ព្រឹកមិញ​។

នៅ​ក្នុង​ជំនួប​នេះ សមាគម​គ្រឹះស្ថាន​ឧត្តម​សិក្សា​កម្ពុជា បាន​ស្នើសុំ​សម្តេច ហ៊ុន សែន ជួយ​សម្រួល​កុំ​ឲ្យ​មាន​ការ​តម្កល់​ប្រាក់​ក្នុង​ការ​សុំ​បើក​គ្រឹះស្ថាន​ឧត្តម​សិក្សា​ឯកជន។ ជាការ​ឆ្លើយតប សម្តេច បាន​ផ្ដល់​ភ្លើង​ខៀវ​​ចំពោះ​សំណើ​នេះ ប៉ុន្តែ​មន្ត្រី​គណៈ​គ្រប់គ្រង​គ្រឹះស្ថាន​នីមួយៗ គឺ​ត្រូវ​ទទួល​ខុសត្រូវ​ទាំងស្រុង ប្រសិន​បើមាន​បញ្ហា​អ្វី​ប៉ះពាល់​ដល់​ថវិកា​ដែល​និស្សិត​បាន​បង់​សម្រាប់​ចូលរៀន​ហើយ៕

អត្ថបទ៖ ទារិកា