រូបភាព​ទីតាំងកើត​ហេតុប្រទះ​ឃើញ​​ Jonghyun ស្លាប់​ ត្រូវបាន​បង្ហាញ​ហើយ

  • 2017-12-19 02:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មរណភាព​របស់​តារា​ចម្រៀង​ដ៏​មាន​ប្រជាប្រិយ​ Jonghyun សមាជិក​ក្រុម​ SHINee បាន​ធ្វើ​ឲ្យ​ពិភពលោក​មាន​ការ​សោកស្ដាយ​ ក្រៀម​ក្រំ​ជា​ខ្លាំង ព្រម​ទាំង​ចង់​ជ្រាប​កាន់​តែ​ច្បាស់​ពី​ដំណឹង​ផ្សេងៗ​ទាក់​ទង​នឹង​ស្លាប់​របស់​តារា​ប្រុស​រូប​នេះ​ថែម​ទៀត​ផង។

ជាក់ស្ដែង​ម្សិលមិញ​នេះ​ដែរ​ វិបសាយ​ Dispatch និង​បណ្ដាញ​សារព័ត៌មាន​ផ្សេង​ទៀត​បាន​បង្ហាញ​អគារ​ស្នាក់​នៅ​ ដែល​គេ​បាន​ប្រទះ​ឃើញ​សាកសព​របស់​ Jonghyun។ រូបភាព​ទាំង​នោះ​ គ្រាន់​តែ​ជា​​រូបភាព​នៃ​ទិដ្ឋភាព​ខាងក្រៅ​ប៉ុណ្ណោះ​ ចំណែក​ឯ​រូបភាព​ខាង​ក្នុង​វិញ​ មិន​ទាន់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បង្ហាញ​ឡើយ​ ដោយសារ​ពេល​នេះ​ខាង​ក្រុម​ប៉ូលិស​កំពុង​ធ្វើការ​ស៊ើប​អង្កេត​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ជា​បន្ត។

មួយ​វិញ​ទៀត​ សម្រាប់​អគារ​ស្នាក់​នៅ​នេះ​ មិនមែន​ជា​កម្មសិទ្ធិ​របស់​ តារា​ប្រុស​ក្រុម​ SHINee រូប​នេះ​ទេ។ ផ្ទុយ​មក​វិញ​ លោក​ទើប​តែ​ជួល​ថ្ងៃ​កើត​ហេតុ​តែ​ម្ដង​ ពោល​គឺ​នៅ​ថ្ងៃ​ទី​ ១៨​ ខែ​ធ្នូ ឆ្នាំ​ ២០១៧ វេលា​ម៉ោង​ ១២:៣០នាទី​រសៀល។ នៅ​ម៉ោង​ ៤:៣០​នាទី​ លោក​បាន​ផ្ញើ​សារ​ទៅ​បង​ស្រី​របស់​លោក​ ហើយ​ម៉ោង​ ៦:៣០នាទី​ល្ងាច​ គេ​ក៏​បាន​ប្រទះ​ឃើញ​ថា​ Jonghyun បាត់បង់​ជីវិត​តែ​ម្ដង៕

ចុចអានអត្ថបទ​ទាក់ទង៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី