ឥណ្ឌាធ្វើរឿងមួយភ្លាម Apple ដំឡើងថ្លៃ iPhone ភ្លែត!
- 2017-12-19 02:22:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥណ្ឌាធ្វើរឿងមួយភ្លាម Apple ដំឡើងថ្លៃ iPhone ភ្លែត!
ចន្លោះមិនឃើញ
សប្ដាហ៍មុនរដ្ឋាភិបាលប្រទេសឥណ្ឌាបានប្រកាសពីការដំឡើងពន្ធលើការនាំចូល ដែលបានធ្វើឲ្យប៉ះពាល់ដល់តម្លៃ iPhone លក់ក្នុងទីផ្សារស្មាតហ្វូនធំលំដាប់ទីពីរនេះ។
ឆ្លើយតបនឹងការដំឡើងពន្ធ ក្រុមហ៊ុន Apple បានដំឡើងថ្លៃ iPhone គ្រប់ម៉ូដែលជាមធ្យម ៣,៥% លើកលែងតែ iPhone SE ដែលមានដំឡើងនៅឥណ្ឌា។ ការធ្វើដូចនេះ បណ្ដាលឲ្យ iPhone X កាន់តែមានតម្លៃថ្លៃ ដោយបច្ចុប្បន្ន iPhone X ទំហំ ២៥៦ GB មានតម្លៃប្រហែល ១ ៦៤៦ ដុល្លារ។ ចំណែក iPhone 8 ទំហំ ២៥៦ GB មានតម្លៃប្រហែល ១ ២៣០ ដុល្លារ។
គួរដឹងថាពន្ធនាំចូលលើស្មាតហ្វូនបានឡើងពី ១០% ដល់ ១៥% ដើម្បីលើកទឹកចិត្តដល់សង្វាក់ផលិតកម្មក្នុងស្រុក។ Apple រងគ្រោះខ្លាំងជាងគេពីការដំឡើងពន្ធនេះ ព្រោះមានតែ iPhone SE ប៉ុណ្ណោះមានដំឡើងក្នុងប្រទេសនេះ ស្របពេលដែល Samsung ជាគូប្រជែង មានរោងចក្រដំឡើងទូរសព្ទស្ទើរគ្រប់ម៉ូដែលនៅប្រទេសឥណ្ឌា។
កន្លងមក Apple ធ្លាប់បង្ហាញគោលបំណងក្នុងការពង្រីកសង្វាក់ផលិតកម្មនៅប្រទេសឥណ្ឌា ប៉ុន្តែបាននិយាយថាការបង្កើតសង្វាក់ផលិតកម្មក្នុងស្រុក ត្រូវការពេលវេលា៕