បិតា​ Bitcoin ហក់​ចូល​តារាង​ កំពូល​មហាសេដ្ឋី​​ទាំង ៥០

  • 2017-12-19 02:49:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ផ្អែក​តាម​វិបសាយ​តាមដាន​តម្លៃ​រូបិយប័ណ្ណ​​ Coindesk ឲ្យ​ដឹង​ថា​ Bitcoin បាន​​កើន​ឡើង​ដល់​តម្លៃ​ខ្ពស់​បំផុត​មួយ​គឺ​​នៅ​តម្លៃ​ ១៩ ៧៧១ ដុល្លារ​ ក្នុង​មួយ​ឯកតា។

នៅ​តម្លៃ​នេះ​​ស្ថាបនិក​ Bitcoin ដែល​មាន​ឈ្មោះ​ក្លែង​ក្លាយ​ថា​ Satoshi Nakamoto នឹង​មាន​ទ្រព្យ​សរុប​ ១៩,៤ ពាន់​លាន​ដុល្លារ​ ក្លាយ​ជា​បុគ្គល​មាន​ជាង​គេ​លំដាប់​ទី​ ៤៤។ ទ្រព្យ​សម្បត្តិ​របស់​ស្ថាបនិក​រូប​នេះ​​ ​ជា​ការ​ប៉ាន់​ស្មាន​ដែល​​គិត​លើ​ Bitcoin ចំនួន​ ៩៨០ ០០០ ឯកតា​ ដែល​គាត់​កាន់​កាប់។

នៅ​ខណៈ​នេះ​​តម្លៃ​របស់​ Bitcoin ​មួយ​ឯកតា​គឺ​ស្មើ​នឹង​ ១៨ ២០០ ដុល្លារ​ ​ថ្លៃ​ជាង​ ៧ ដង​បើ​ធៀប​នឹង​តម្លៃ​ក្នុង​ខែ​មិថុនា​ ហើយ​​កាល​ពី​​ដើម​ឆ្នាំ​ Bitcoin ​មាន​តម្លៃ​តែ​ ១ ០០០ ដុល្លារ​ប៉ុណ្ណោះ។ មាន​ការ​រំពឹង​ថា​ Bitcoin នឹង​ឡើង​ថ្លៃ​ជា​បន្ត​បន្ទាប់​ទៀត​ ហើយ​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ Satoshi Nakamoto ក្លាយ​ជា​បុគ្គល​មាន​ទ្រព្យ​សម្បត្តិ​ ទ្រីលាន​ (លាន​លាន​ដុល្លារ) ដុល្លារ​ទៀត​ផង៕ ​​​

ប្រភព៖ VNReview   ប្រែ​សម្រួល៖ សុខហេង