អ្នក​រៀប​ការ​រួច សូម​ផ្ទៀង! Pepsi កំពុង​រក​មុខ​អ្នក​ឈ្នះ ៥ ពាន់​ដុល្លារ ទើប​ចាប់​ឆ្នោត​ថ្ងៃ​មុន

  • 2017-12-19 03:59:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភេសជ្ជៈ Pepsi បាន​ចាប់​ឆ្នោត​លើក​ទី​១ នៅ​ក្នុង​កម្មវិធី​មហា​សំណាង​ធំ ៨៨៨ ៨៨៨ ដុល្លារ សម្រាប់​អ្នក​រៀប​អាពាហ៍ពិពាហ៍ ២០១៧-២០១៨ កាល​ពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន នៅ CTN ។

គូ​ស្វាមី​ភរិយា​ថ្មី​ដែល​មាន​លេខ​កូដ​ដូច​ខាង​ក្រោម សូម​ទាក់​ទង​លេខ​ទូរសព្ទ​ទាំង​នេះ​សម្រាប់​ព័ត៌មាន​បន្ថែម 012 996 322 / 016 979 299។ រង្វាន់​នឹង​ត្រូវ​ចាត់​ទុក​ជា​មោឃៈ​ក្នុង​រយៈ​ពេល ៧ ថ្ងៃ បើ​មិន​ឃើញ​ម្ចាស់​រង្វាន់​ទាក់ទង​មក​ក្រុមហ៊ុន​នោះ​ទេ។

រង្វាន់​ដែល​ចាប់​ខាង​លើ មាន ៣ គឺ៖

  • សំណាង​ធំ​ទី១៖ ទឹក​ប្រាក់ ៥០០០ ដុល្លារ មាន​លេខ​កូដ ២ ១ ៧ ២ ៧ ៥
  • សំណាង​ធំ​ទី២៖ ទឹក​ប្រាក់ ៥០០ ដុល្លារ មាន​លេខ​កូដ ២ ១ ៧ ២ ៧១ ៧ ២ ៧ ៥
  • សំណាង​ធំ​ទី៣៖ ទឹក​ប្រាក់ ៥០ ដុល្លារ មាន​លេខ​កូដ ២ ១ ៧ ២៧ ២ ៧ ៥

សូម​មើល​លក្ខខណ្ឌ​នៃ​ការ​ចាប់​រង្វាន់៖

  • រាល់​ការ​ទិញ​ភេសជ្ជៈ​របស់​ផលិតផល Pepsi ២៥ កេស (លើកលែង​ទឹក​សុទ្ធ) សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍ អតិថិជន​នឹង​ទទួល​បាន​ឆ្នោត ២ សន្លឹក សម្រាប់​ប្ដូរ​យក​លេខ​គូ​ស្នេហ៍​ពី Smart និង​មាន​លេខ​កូដ ៦ ខ្ទង់​សម្រាប់​ផ្សង​សំណាង​រង្វាន់​ធំ។
  • អ្នក​ឈ្នះ នឹង​ត្រូវ​ក្រុម​ការងារ​ទាក់ទង​តាម​លេខ Smart នោះ (សូម​ទៅ​បើក​លេខ Smart ដើម្បី​អាច​ទាក់ទង​បាន)។ ករណី​ក្រុម​ការងារ​ទាក់ទង​មិន​បាន ក្នុង​ពេល ៧ ថ្ងៃ រង្វាន់​នឹង​ត្រូវ​ទុក​ជា​មោឃៈ។
  • ការ​ចាប់​ឆ្នោត ធ្វើ​ឡើង ២ ដង​ក្នុង​មួយ​ខែ ដោយ​ផ្សាយ​ផ្ទាល់​រាល់​ថ្ងៃ​សៅរ៍ លើ CTN និង​ផេក​ហ្វេសប៊ុក​របស់ Pepsi។
  • សន្លឹក​ឆ្នោត​ដែល​មាន​កូដ ៦ ខ្ទង់​ដូច​គ្នា​នឹង​កូដ​នៃ​ការ​ចាប់​រង្វាន់ នឹង​ឈ្នះ ៥០០០ ដុល្លារ។
  • សន្លឹក​ឆ្នោត​ដែល​មាន​កូដ ៥ ខ្ទង់​ដូច​គ្នា​នឹង​កូដ​នៃ​ការ​ចាប់​រង្វាន់ (រាប់​ពី​មុខ ឬ​រាប់​ពី​ក្រោយ) នឹង​ឈ្នះ ៥០០ ដុល្លារ។
  • សន្លឹក​ឆ្នោត​ដែល​មាន​កូដ ៤ ខ្ទង់​ដូច​គ្នា​នឹង​កូដ​នៃ​ការ​ចាប់​រង្វាន់ (រាប់​ពី​មុខ ឬ​រាប់​ពី​ក្រោយ) នឹង​ឈ្នះ ៥០ ដុល្លារ។
  • បើ​ការ​ចាប់​ឆ្នោត​នៅ​សប្ដាហ៍​ណា​មួយ​មិន​មាន​អ្នក​ឈ្នះ ទឹក​ប្រាក់​នឹង​កើន​ឡើង​ទ្វេ​គុណ​សម្រាប់​ការ​ចាប់​រង្វាន់ ២ សប្ដាហ៍​បន្ទាប់ (សម្រាប់​តែ​រង្វាន់​ធំ​ទី​១ ប៉ុណ្ណោះ)។
  • រង្វាន់​នឹង​បន្ត​កើន​ឡើង​រហូត​ដល់​រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​ធំ​ទី១។
  • បើ​រក​ឃើញ​អ្នក​ឈ្នះ​នៅ​សប្ដាហ៍​ណា​មួយ រង្វាន់​នឹង​ត្រឡប់​មក​ដើម​វិញ (៥០០០ ដុល្លារ) សម្រាប់​ការ​ចាប់​ឆ្នោត ២ សប្ដាហ៍​បន្ទាប់។
  • កម្មវិធី​មាន​រយៈ​ពេល ៦ ខែ គឺ​ដល់​ខែ មេសា ២០១៨៕

អត្ថបទ៖ សុផាត