​ផ្សារ​ទេសចរណ៍​លក់ផលិតផលខ្មែរ​ចម្រុះ​ដំបូងនៅ​កម្ពុជា​ លេច​រូបរាង​ជាផ្លូវការ​

  • 2017-12-19 06:58:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​សូរិយា សេនធ័រ ភ័នធ៍ ​ចំណាយ​ទុន​ប្រមាណ ៥លាន​ដុល្លារ​ កែប្រែ​មុខមាត់​ផ្សារទំនើប​សូរិយា​ឡើងវិញ​​ និង​ដំណើរការ​ផ្សារ​ទេសចរណ៍​ខ្មែរ​ថ្មីដំបូងនៅកម្ពុជា​ជា​ផ្លូវការនាព្រឹកថ្ងៃ​ទី ១៩ ធ្នូ ឆ្នាំ ២០១៧។

​ផ្សារ​ទេសចរណ៍​ខ្មែr ឬឈ្មោះថា The Bazaar ​ត្រូវ​បាន​សង់ឡើង​នៅ​​ជាន់ទី៤​នៃផ្សារ​ទំនើប​សូរិយា​ ដោយ​មាន​សំណង់​ស្ថាបត្យកម្ម​ល្បីៗ និងអគារ​បុរាណ​ប្រមាណ​ ​១០អគារ​ ប្រមូលផ្ដុំគ្នា​លើ​ទី​ធ្លាប្រហែល​ជាង​១ពាន់​ម៉ែត្រ​ការ៉េ។​ សំណង់​ស្ថាបត្យកម្ម​ទាំងនោះ​ មានដូចជា​ មហោស្រព​ចតុមុខ ​ស្ថានីយប៉ុស្តិ៍​បូលីស​ វិមាន​ឯករជ្យ​ ​ផ្សារថ្មី​ ​ស្តាត​អូឡាំពិក ​សារ​មន្ទីរជាតិ​ អគារ​ធនាគារចាស់ និង​ ​សំណង់​អគារបារាំង​ជាដើម​។

​អគារ​ទាំង​នោះ​ ​សុទ្ធតែ​ជាកំពូល​ស្ថាបត្យ​កម្មល្បី​ៗ​របស់ខ្មែរ​ធ្លាប់ផុស​ឡើង​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​កាល​ពី​សតវត្សន៍​ទី៦០​ ​ប៉ុន្តែ​សព្វថ្ងៃ​សំណង់​ឯកជន​ប្រ​ភេទនេះ​មួយ​ចំនួន​ត្រូវបាន​បាត់បង់​ទៅ​ហើយ​ នៅឡើយ​តែ​សំណង់​ចាស់ៗ​របស់រដ្ឋ​ប៉ុណ្ណោះ​។

លោក​ឧកញ៉ា​ ពង្ស ខៀវសែ ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​សូរិយា​ សេនធ័រ ភ័នធ៍​ បាន​ឲ្យ​ដឹងថា​ ការកែប្រែ​មុខមាត់​ថ្មីនៃ​ផ្សារទំនើប​សូរិយា ថែមទាំងបង្កើតផ្សារទេសចរណ៍ខ្មែរដោយបញ្ជូល​ស្នា​ដៃស្ថាបត្យកម្ម​ខ្មែរនេះ​ គឺ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ និងគាំទ្រ​ផលិតផល​ខ្មែរ​។ ​

(លោក​ឧកញ៉ា​ ពង្ស ខៀវសែ ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​សូរិយា​ សេនធ័រ ភ័នធ៍​)

​លោកស្រី​ ជា សុខហៀក​ នាយក​ប្រតិបត្តិ​នៃ​សូរិយា​ សេនធ័រ ភ័នធ៍ ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា នៅក្នុងផ្សារទេសចរណ៍ មានផលិតផលខ្មែរស្ទើរទាំងអស់ និងមានតម្លៃសមរម្យ។ លោកស្រីបន្ថែមទៀតថា ដើម្បីអបអរដល់ការបើកសម្ពោធថ្មីនេះ ក៏មាន​ផ្ដល់​នូវ​កម្មវិធី លក់ លាង​ឃ្លាំង ដែលមាន​ការ​បញ្ចុះ​តម្លៃរហូត​ដល់​ ៧០%៕ ​

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម
អត្ថបទថ្មី