មកតាមដានកម្មវិធីថ្មី ក្មេងសិក្សាពេញម៉ោងមែន តែមិនចេះធុញ

  • 2017-12-19 07:23:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយដំណើរបានតាំងពីខែមិថុនាមក ឥឡូវនេះសាលា My Little Pumpkin ចាប់បើកថ្នាក់ពេញម៉ោងហើយ ថែមទាំងមានថ្នាក់ភាសាចិនទៀតផង។

លោកស្រី Rissa Yang ជាគ្រូបង្រៀនកុមារដែលមានបទពិសោធន៍ ១២ឆ្នាំនៅសាំងហ្គាពួរ និង បច្ចុប្បន្នជាប្រធានកម្មវិធីសិក្សានៅសាលាមតេ្តយ្យថ្មី My Little Pumpkin បានឲ្យដឹងថា ដើម្បីឲ្យសិស្សកាន់តែមានភាពស៊ាំ កាន់តែឆាប់ចាប់បាន ក៏ដូចជាពេញចិត្តនឹងមកសាលារាល់ថ្ងៃ អ្នកស្រីបានបន្ថែមកម្មវិធីជាច្រើន ហើយអ្នកស្រីជឿថាអ្នកជំនាញមើលក្មេងរបស់សាលានឹងជួយឲ្យកុមារអនុរវត្តបានយ៉ាងល្អ តាមរយៈកម្មវិធីមួយចំនួនដូចខាងក្រោម៖

  • អាចយករបស់ដែលក្មេងស្រលាញ់ទៅសាលាបាន៖ ធម្មតា ក្មេងៗតែងមានរបស់អ្វីមួយដែលខ្លួនស្រលាញ់ បើនិយាយពីពេលគេងវិញក៏ដូចគ្នា ពួកគេអាចមាន ភួយ ឬ ខ្នើយ ដែលគេចូលចិត្ត។ សាលាអាចឲ្យពួកគេយករបស់ទាំងនោះមកបាន ទុកសម្រាប់ពេលម៉ោងសម្រាក ដើម្បីអាចគេងលក់ស្រួល។ មិនថាភួយ ខ្នើយ ក្មេងៗក៏អាចយក ដបទឹក ដបទឹកដោះគោ ឬរបស់ផ្សេងទៀត ដែលអាចឲ្យពួកគេមានអារម្មណ៍ស្រស់ស្រាយ ពេលម៉ោងសម្រាក។

  • បង្រៀនឲ្យពួកគេមានភាពម្ចាស់ការ និងឯករាជ្យ៖ បង្រៀនពួកគេឲ្យចេះពីរបៀបរៀបចំកាតាប ធ្វើអ្វីៗដោយខ្លួនឯង គឺបានន័យថាចង់ឲ្យពួកគេក្លាយជាកុមារដែលមានភាពឯករាជ្យម្នាក់ ដោយមិនចាំបាច់ត្រូវការជំនួយច្រើនពីគ្រូឡើយ ។

  • ជំរុញទឹកចិត្តឲ្យពួកគេកាន់តែចង់មកសាលា៖ មិនត្រឹមតែប៉ុណ្ណោះ សាលា នឹងជួយឲ្យសិស្សមានអារម្មណ៍ថា សប្បាយ រីករាយ និងពេញចិត្តនូវអ្វីដែលពួកគេបានរៀនពីលោកគ្រូ អ្នកគ្រូ។ ពិសេសគ្រូសុទ្ធសឹងមានបទពិសោធន៍ច្រើនឆ្នាំ ពូកែមើល និងនាំកុមារលេង ដោយដើរតួជាមិត្តភ័ក្ដិកុមារ ហើយប្រាប់ និងពន្យល់ណែនាំគេពីអ្វីគួរ និងមិនគួរ ដូច្នេះគេឆាប់ចាប់បាន ហើយក៏រីករាយនឹងការមកសាលាទៀតផង។

  • សិស្ស ឬអាណាព្យាបាល លែងភ័យខ្លាច និងព្រួយបារម្ភ៖ រឿងគេចវេសមិនចង់ចូលសាលារបស់ក្មេងៗ លែងជាបញ្ហា ដោយសារបុគ្គលិកក្នុងសាលាសុទ្ធសឹងជាអ្នកស្រលាញ់ក្មេង រួសរាយ និងបានហ្វឹកហាត់យ៉ាងល្អពីរបៀបបង្រៀន និង ការមើលថែទាំកុមារ ជាពិសេសបានជួបជាមួយមិត្តភក្តិ គួបផ្សំនឹងបរិយាកាសជុំវិញសាលាល្អទៀតនោះ ពួកគេនឹងកាន់តែចង់មកសាលា។

សាលាមត្តេយ្យនេះមានកម្មវិធីសិក្សាបង្រៀនដោយគ្រូបរទេសមានបទពិសោធន៍ច្រើនឆ្នាំ និងមានជនជាតិខ្មែរជាជំនួយការ ក្រោមការដឹកនាំពីអ្នកជំនាញកម្មវិធីសិក្សាអប់រំនៃប្រទេសសិង្ហបុរី និងមានបង្រៀនតាមកម្មវិធី Reggio Emilia ដែលជាប្រព័ន្ធអប់រំកុមារតូចល្អបំផុតនៅក្នុងពិភពលោក៖

  • គ្រូបង្រៀនជនជាតិដើម មានបទពិសោធន៍យូរឆ្នាំ និងមានប្រព័ន្ធតាមដានការលូតលាស់កុមារច្បាស់លាស់
  • បង្រៀនដោយឲ្យកុមារចូលរួមធ្វើពិសោធន៍ដោយផ្ទាល់ ដូច្នេះគេនឹងចងចាំបានល្អ ហើយសប្បាយទៀត
  • កុមារនឹងចេះបាន ៣ភាសាច្បាស់ គឺ ខ្មែរ ចិន និងអង់គ្លេស
  • របបអាហារនៅ My Little Pumpkin មានគុណភាពខ្ពស់ ល្អសម្រាប់សុខភាពកុមារ
  • ទីធ្លាសាលាធំទូលាយ ស្អាត មានឧបករណ៍បង្រៀនគ្រប់គ្រាន់ មានគុណភាព និងអនាម័យខ្ពស់

ដូច្នេះរាល់បទពិសោធ និងកម្មវិធីថ្មីៗរបស់សាលា My Little Pumpkin ដែលបានរៀបរាប់ខាងលើនឹងជួយពង្រឹងអ្វីដែលពួកគេបានរៀន ឲ្យកាន់តែឆាប់ចាប់បាន ហើយពេញចិត្តនឹងការមករៀននៅសាលារាល់ថ្ងៃផងដែរ។

ក្នុងឱកាសបើថ្នាក់ថ្មី និង ពេញម៉ោងនេះ My Little Pumpkin នឹងមានកម្មវិធីបញ្ចុះតម្លៃ ២០ភាគរយ សម្រាប់អ្នកចុះឈ្មោះ ៥នាក់ដំបូង។ អ្វីដែលពិសេស សម្រាប់ឱកាសបុណ្យណូអែលជិតមកដល់សាលានឹងមានការ Surprise កាដូសម្រាប់អ្នកមានសំណាង នឹងការបញ្ចុះតម្លៃ ៥០ភាគរយផងដែរ។

សម្រាប់ព័ត៌មានបន្ថែម និងទីតាំងសាលា៖

  • អាសយដ្ឋាន ៖ ផ្ទះលេខ ៦៥ ផ្លូវ៣១៣ កែងនឹង ផ្លូវ៥៦៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
  • លេខទូរសព្ទ ៖ ០៨៧ ២៨៨ ៩៨៨
  • E-mail ៖ admin@mylittlepumpkinphnompenh.com
  • Website ៖ My Little Pumpkin Phnom Penh
  • Facebook ៖ My Little Pumpkin International Preschool

អត្ថបទ៖ ថា ម៉ាលីដា