ក្រុមហ៊ុនចិនពីរចង់ព្រួតស៉ី Apple ដល់ទឹកដីអាមេរិក

  • 2017-12-19 23:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វី​បើ​បច្ចុប្បន្ន Apple ឈរ​លើ​កំពូល​តារាង​នៃ​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ក្នុង​ទឹកដី​អាមេរិក ប៉ុន្តែ​នៅ​ឆ្នាំ​ក្រោយ​ខ្លួន​នឹង​ត្រូវ​ស្វាគមន៍​គូ​ប្រជែង​ថ្មី ២ ផ្សេង​ទៀត​រួម​មាន Huawei Technology Co. និង Xiaomi Corp. ។ ប្រធាន​ផ្នែក​គ្រប់គ្រង​អាជីវកម្ម​របស់​ Huawei លោក Richard Yu បាន​ថ្លែង​ក្នុង​បទ​សម្ភាន៍​ដូច្នោះ​ថា "ពួក​យើង​នឹង​លក់​ស្មាតហ្វូន, ផលិត​ផល​ជំនាន់​ក្រោយ​ទៅ​ក្នុង​ទីផ្សារ​អាមេរិក​តាម​រយៈ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ទូរសព្ទ​នា​ឆ្នាំ ២០១៨"។​

ថ្វី​បើ​ពុំ​មាន​ការ​លើក​ឡើង​ច្បាស់លាស់​ថា​ត្រូវ​ចាប់​ដៃ​គូ​ជាមួយ​ក្រុមហ៊ុន​ណា​ក្ដី ប៉ុន្តែ​តាម​ការ​រំពឹង​ទុក​ត្រកូល​ស្មាតហ្វូន​ចិន​ទាំង​នេះ នឹង​សហការ​ជាមួយ AT&T ឬ T-Mobile ខណៈ​ម៉ូដែល Mate 10 ត្រូវ​បើក​ឆាក​ដំបូង ហើយ​ព័ត៌មាន​លម្អិត​យើង​នឹង​ជ្រាប​កាន់​តែ​ច្បាស់​នៅ​ពិព័រណ៍ CES នា​ដើម​ឆ្នាំ។

ខណៈ​ម៉ូដែល​ស្មាតហ្វូន Huawei ពុំ​គាំទ្រ​ប្រព័ន្ធ CDMA ម្ល៉ោះ​សម្រាប់​ក្រុមហ៊ុន​សេវា​ទូរសព្ទ Sprint និង Verizon ប្រាកដ​ជា​ត្រូវ​បដិសេធ ដោយ​ស្រវា​ចាប់​យក​តែ AT&T, T-Mobile តែ​ប៉ុណ្ណោះ។

កន្លង​ទៅ​ស្មាតហ្វូន Huawei ឬ Xiaomi ក៏​មាន​លក់​តាម​រយៈ​គេហទំព័រ Amazon, Walmart និង Best Buy ប៉ុន្តែ​មិន​ទាន់​មាន​ទីផ្សារ​ធំ​ទូលាយ​នៅ​ឡើយ ម្ល៉ោះ​បើ​កាល​ណា​អាច​សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក ភាគរយ​ផ្ដួល Apple ក៏​នឹង​កើត​មាន​ច្រើន​បន្ថែម​ទៀត។​​

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ កៅ រក្សា