ចង់ប្រើកុំព្យូទ័រកាន់ឆ្នាំ ដឹងតែ ៥ ក្បាច់នេះគ្រប់គ្រាន់ហេីយ
- 2017-12-19 00:27:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ប្រើកុំព្យូទ័រកាន់ឆ្នាំ ដឹងតែ ៥ ក្បាច់នេះគ្រប់គ្រាន់ហេីយ
ចន្លោះមិនឃើញ
ការថែទាំកុំព្យូទ័រមិនផ្ដោតតែលើការសម្អាតពីសំបកខាងក្រៅមួយមុខនោះទេ ទៀតសោតអ្នកក៏ត្រូវផ្ដោតសំខាន់ទាក់ទងនឹងឯកសារឬប្រព័ន្ធសុវត្ថិភាពនៃ Software ខាងក្នុងម៉ាស៊ីន។ Sabay បង្ហើបពីគន្លឹះ ៥ យ៉ាង ពីតិចនិកថែទាំកុំព្យូទ័ររបស់អ្នកឲ្យប្រើប្រាស់បានយូរអង្វែង។
១.DiskClean:
នៅក្នុង Hard Drive នៃកុំព្យូទ័ររបស់អ្នករាល់គ្នាមានឯកសារឥតប្រយោជន៍ជាច្រើន ម្ល៉ោះវាជាកត្តាមួយដែលធ្វើឲ្យកុំព្យូទ័រដើរយឺត។ ចូលទៅ Search ស្វែងរកមុខងារ DiskClean មានស្រាប់លើ Window ហើយជ្រើសរើសនូវ Drive ណាមួយ ដែលអ្នកចង់សម្អាតនូវ Cookies File។
២.Defragmentation:
ឯកសារខ្លះរត់ជាន់គ្នានៅលើទីតាំងដាច់ដោយឡែកក្នុង Hard Drive ដូច្នេះអ្នកគួរធ្វើការ Defrag រៀបចំឯកសារទាំងនោះឲ្យស្ថិតនៅតាមរបៀបរៀបរយទៅក្នុងទីតាំងនៃ Drive ប្រាកដណាមួយ។ អ្នកគួរទម្លាប់ធ្វើបែបនេះ រៀងរាល់ ១ ខែម្តង ដោយចូលទៅស្វែងរកមុខងារ Disk Defragmenter ហើយជ្រើសរើសនូវ Drive ណាមួយ សឹមចុច Defragment Disk។
៣.Update:
គួរបន្ទាន់សម័យនៃប្រព័ន្ធសុវត្ថិភាពក្នុងកុំព្យូទ័រឲ្យដល់ជំនាន់ខ្ពស់បង្អស់ជាប្រចាំ ក្នុងគោលដៅការពារការវាយលុកពី Virus ជុំវិញប្រព័ន្ធអ៊ីនធឺណិត។ ចំណុចនេះផ្ដោតទៅលើប្រភេទ Software កម្ចាត់មេរោគ ដែលអ្នកប្រើ សោតយ៉ាងដូចជា Panda, Eset ឬ Kaspersky ជាដើម។
៤.ការ Backup ឯកសារ:
ទម្លាប់ Backup ឯកសារទាំងអស់ទៅក្នុង External Hard Drive រៀងរាល់ ១ ខែម្តង ផ្អែកតាមលក្ខខណ្ឌឯកសារច្រើនឬតិច នោះជាទម្លាប់ល្អទៅថ្ងៃក្រោយ ព្រោះពុំមាននរណាម្នាក់អាចដឹងទុកមុនថាកុំព្យូទ័រត្រូវជួបបញ្ហាក្នុងថ្ងៃណាឡើយ។ បើឯកសារតិចអ្នកអាចប្រើ Google Drive ឬផ្ទេរចូល External ផ្ទាល់ លក្ខខណ្ឌឯកសារច្រើន Gigabites។
៥.ការសម្អាតពីខាងក្រៅ:
នេះជាចំណុចទាក់ទាញភ្នែកអ្នកដទៃដែលនៅជុំវិញខ្លួនយើង បន្ទាប់ពីអ្នកចេះរៀបចំឯកសារឲ្យបានស្អាតនិងមានសុវត្ថិភាពពីខាងក្នុងរួចរាល់។ ប្រសិនអ្នកប្រើប្រភេទកុំព្យូទ័រ Desktop អាចបើកសំបកម៉ាស៊ីនផ្លុំសម្អាតធូលី ជៀសវាងកុំប្រើទឹក ខណៈ Laptop អាចប្រើ កូនក្រណាត់តូចមកដោះខាត់តាមចន្លោះនៃ Keybord ឬចន្លោះដោតខ្សែ USB កុំឲ្យមានកម្ទេចកំទីនិងធូលីដីច្រើន ព្រោះអាចធ្វើឲ្យ Motherboard ឡើងកម្ដៅលឿន។
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទ:
ធ្លាយព័ត៌មាន P11 នឹងលេងកាមេរ៉ា Leica ក្រោយ 3 គ្រាប់ មិនមែនពីរគ្រាប់ទេ
បើកឆាកដើមឆ្នាំ ២០១៨ ក្រុមហ៊ុន Honda នឹងបង្ហាញមនុស្សយន្ត ៤ ម៉ូដែល